ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​គណៈ​បញ្ជ​ការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់​ការ​នាំ​ពលករ​លួច​ឆ្លង​ដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ជឹ​ម…

ខេត្តបន្ទាយមានជ័យ ៖ យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​គណៈ​បញ្ជ​ការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់​ការ​នាំ​ពលករ​លួច​ឆ្លង​ដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ការពារ​នៅ​តាម​បន្ទាត់​ព្រំដែន ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​ព្រំដែន​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន ជា​ពិសេស​បាន​ចាត់តាំង​កម្លាំង​ចុះ​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​មេខ្យល់​ចាប់ខ្លួន​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ជាក់ស្តែង​នៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ មាន​ពលករ​ខ្មែរ​ចំនួន ៩​នាក់ ស្រី​៣​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ ដែល​ដឹកនាំ​ដោយ វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​សហការ​ជាមួយ​ផ្នែក​សឹក​រង​ម៉ា​ឡៃ និង​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​លេខ​៨១៥ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ស្រឡៅ​។

ក្រោយ​ពី​ឃាត់ខ្លួន​បាន លោក​មេបញ្ជាការ​រង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​បន្ត​ចាញ់បោក​មេខ្យល់ ដែល​តែងតែ​បញ្ចុះបញ្ចូល​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ដោយ​មិន​គិត​ពី​សុវត្ថិភាព និង​ខាតបង់​ប្រាក់​កាស​ជា​បន្តបន្ទាប់​ជា​ពិសេស​សូម​បន្ត​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ទាំងអស់​គ្នា និង​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ស្រឡៅ ដើម្បី​សាកសួរ និង​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​បញ្ជាក់​ថា ចាប់តាំងពី​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយ​ចំនួន បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ