ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​បន្ទាយមានជ័យ អ្នកជំងឺ​កូ​វីដ​១៩ ស្លា.ប់​កើន​ដល់ ១៧​នាក់ ក្នុងនោះ មាន​ជនបរទេស ៣​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ នៅ​ខេត្តបន្ទាយមានជ័យ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា​នេះ មាន​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់ បាន​កើន​ដល់ ១៧​នាក់​។ ក្នុងនោះ មាន​ជនបរទេស…

ខេត្តបន្ទាយមានជ័យ​៖ នៅ​ខេត្តបន្ទាយមានជ័យ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា​នេះ មាន​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់ បាន​កើន​ដល់ ១៧​នាក់​។ ក្នុងនោះ មាន​ជនបរទេស ៣​នាក់ ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី ២​នាក់ និង​ជនជាតិ​ថៃ ម្នាក់​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ឲ្យ​ដឹងថា ក្រុមការងារ បានរៀបចំ​ឡ​បូជាសព​ចំនួន ២ នៅ​ឈាបនដ្ឋាន​ភ្នំ​បាក់ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ សម្រាប់​ជូន​ដំណើរ​ចុងក្រោយ ដោយ​គ្មាន​សាច់ញាតិ ហែហម​នូវ​សព​អ្នកជំងឺ​កូ​វីដ ១៩​។ សព​អ្នកជំងឺ ២​នាក់​បន្ថែមទៀត ត្រូវបាន​បូជា កាលពី​ថ្ងៃទី​១៤ ខែមិថុនា​។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​ជាប់​ប្រទេស​ថៃ​នេះ គឺ​ភាគច្រើន​ជា​មនុស្ស​ចាស់ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ហើយ​បាន​ស្លាប់ មុន​មកដល់​ពេទ្យ​៕ ណុប រក្សា


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ