ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តិរច្ឆាន​! សង្ស័យ​បែក​ថ្នាំ ដេញ​កា.ប់​ឪពុក​បង្កើត រត់គេច​ផុត កា.ប់បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ សង្ស័យ​បែក​ថ្នាំ បាន​ដេញ​កាប់​ឪពុក​បង្កើត តែ​ឪពុក​រត់​គេចផុត​។ កូន​តិរច្ឆាន​នោះ ក៏បាន​កាប់បំផ្លាញ​ទ្រព្យ​សម្បត្តិ ក្នុងផ្ទះ​ខ្ទេចខ្ទី​។ ឪពុក បាន​ប្តឹង​ប៉ូលិស…

បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ សង្ស័យ​បែក​ថ្នាំ បាន​ដេញ​កាប់​ឪពុក​បង្កើត តែ​ឪពុក​រត់​គេចផុត​។ កូន​តិរច្ឆាន​នោះ ក៏បាន​កាប់បំផ្លាញ​ទ្រព្យ​សម្បត្តិ ក្នុងផ្ទះ​ខ្ទេចខ្ទី​។ ឪពុក បាន​ប្តឹង​ប៉ូលិស ចាប់​កូន​តិរច្ឆាន​នោះ កាលពី​ម៉ោង ៨ និង​៤៥​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ថ្មី ឃុំ​.​ស្រុក​ម៉ាឡៃ​។​

​លោក​វរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ប្រាប់ថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ សោ សិ​ដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​បាន​បញ្ជាក់ថា ក្រោយ​ទទួល​ពាក្យបណ្តឹង ឈ្មោះ សាំង ពែ​ក ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ ត្រូវជា​ឪពុក បាន​ប្តឹង​ជនសង្ស័យ ឈ្មោះ សោ សិ​ដ្ឋ បាន​ញៀន​ថ្នាំ រឺ​គ្រឿងញៀន ដល់​កម្រិត បាន​យក​កាំបិត​ខ្វែវ ដេញ​កាប់​គាត់​ជា​ឪពុក សំណាង​ណាស់ ដែល​រត់​គេចផុត ហើយ​ជនសង្ស័យ​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ខូចខាត​អស់ ទើប​លោក​ប្តឹង​សមត្ថកិច្ច ឃាត់ខ្លួន ហើយ​ស្នើអោយ​ចាត់ការ​តាមច្បាប់ ដោយ​លែង​អាឡោះអាល័យ​ទៀតហើយ​។​

​លោក​វរៈសេនីយ៍ឯក បេន សំអាត បាន​បញ្ជាក់ថា ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ ដែល​បាន​ដេញ​កាប់​ឪពុក​បង្កើត​ខ្លួន និង​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ហិនហោច​អស់នោះ គឺ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ដែល​ញៀន ដល់​កម្រិត គឺ​បែក​ថ្នាំ​។ បុរស​នោះ ត្រូវបាន​ប៉ូលិស កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ