ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក​ ចំនួន​អ្នក​ស្លា.ប់មាន​លើស​ពី​៦​សែន​នាក់​ហើយ

2 ឆ្នាំ មុន

មក​ដល់​ថ្ងៃ​ទី​១៤​មិថុនា ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ដល់​លើស​ពី​៦០០.០០០​នាក់​ហើយ ខណៈ​ក្នុង​ប្រទេស​មហាអំណាច​នោះ

សហរដ្ឋអាមេរិក ៖ យោង​តាម​រ៉​យ​ទ័​រថា​ មក​ដល់​ថ្ងៃ​ទី​១៤​មិថុនា ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ដល់​លើស​ពី​៦០០.០០០​នាក់​ហើយ ខណៈ​ក្នុង​ប្រទេស​មហាអំណាច​នោះ សង្វា​ក់​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ហាញ​សញ្ញា​យឺតយ៉ាវ​វិញ នាំ​ឲ្យ​ប៉ះពាល់​ដល់​ទិស​ដៅ កំណត់​ដោយ​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន ។

ទោះបី​យ៉ាងណា​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ហាក់់ដូចជា​ជួយ​ទប់​បាន​ច្រើន​ចំនួន​អ្នក​ស្លា.ប់​ដោយសារ​វីរុស​នោះ​។ មាន​រយៈពេល​ដល់​១១៣​ថ្ងៃ​ដែល​នៅ​សហរដ្ឋអាមេរិក ចំនួន​អ្នក​ស្លា.ប់​ដោយសារ​វីរុស​នោះ​អាច​កើន​ពី​៥០០.០០០​នាក់​ ដល់​៦០០.០០០​នាក់​។ មុន​នេះ​ត្រឹម​រយៈពេល​តែ​៣៥​ថ្ងៃ​ចំនួន​អ្នក​ស្លា.ប់​បាន​ឡើង​ពី​៤០០.០០០​នាក់​ ដល់​៥០០.០០០​នាក់​។

មក​ទល់​ពេល​នេះ​មនុស្ស​ពេញវ័យ​អា​មេ​រិ​ក​ប្រមាណ​ជា​១៦៦​លាន​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច យ៉ាង​ហោច​ណាស់​ក៏​១​ដូ​ស​ដែរ​។ នេះ​ជារ​អះអាង​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​CDC​។ ទន្ទឹម​នឹង​នេះ​គេ​កត់សម្គាល់​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង ចាប់តាំងពី​ពាក់កណ្ដាល​ខែមេសា​មក​។

លោក​ចូ​បៃ​ដិ​ន ​បាន​កំណត់​ទិស​ដៅ ឲ្យ​ពលរដ្ឋ​ពេញវ័យ​អា​មេ​រិ​ក ៧០%​ បាន​ទទួល​ការ​ចាក់​វ៉ាកសាំង ហើយ​មនុស្ស​១៦០​លាន​នាក់​បង្ហើយការ​ចាក់​វ៉ាក់សាំង​រហូត​ដល់​ថ្ងៃ​ទី​៤​ ខែកក្កដា ​ជា​ថ្ងៃ​បុណ្យ​ជាតិ​អា​មេ​រិ​ក​។

នៅ​លើ​ពិភពលោក​គិត​មក​ដល់​ថ្ងៃ​ទី​១៤ ​មិថុនា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​កើន​ដល់​ជាង​១៧៦​លាន​នាក់ និង​ស្លា.ប់​ជាង​៣,៨១​លាន​នាក់​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ជាង​៣៣,៤​លាន​នាក់ ​និង​ស្លា.ប់​ជាង​៦០០.០០០​នាក់​។ ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​២៩,៥​លាន​នាក់ អ្នក​ស្លា.ប់​ជាង​៣៧៤.០០០​នាក់​។ ប្រេ​ស៊ីល​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១៧,៥​លាន​នាក់ ស្លា.ប់​ជាង​៤៨៨.០០០​នាក់​។

អ៊ី​ស្រា​អែ​ល ​លែង​ចាំបាច់​ពាក់​ម៉ាស
អ៊ី​ស្រា​អែ​ល​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែមិថុនា ពី​ការ​បញ្ចប់​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​កន្លែង​បិទ​ជិត​។ ការ​ពាក់​ម៉ាស​នៅ​តាម​កន្លែង​បិទ​ជិត ជា​វិធានការ​ចុង​ក្រោយ​ដែល​នៅ​ជា​ធរមាន​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា កាត​ព្វ្​កិច្ច​ពាក់​ម៉ាស ត្រូវ​លុប​ចោល​ចាប់ពី​ថ្ងៃ​ទី​១៥​មិថុនា​ទៅ​។ អ៊ីស្រា​អែ​ល​ជា​ប្រទេស​សម្រុក​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ខ្លួន បាន​គ្រប់​ដូ​ស​ជាង​៥៥% គឺ​ប្រមាណ​ជា​ជាង​៥​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​៩,៣​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ