ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បាន​នៅ​ក្បែរ​អ្នក​ទាំង​៨​ជីវិត​គង់​ប្រសើរ

2 ឆ្នាំ មុន

មនុស្ស​ដែល​នៅ​ក្បែរ​យើង​គឺជា​មនុស្ស​ដែល​មានគុណ​ប្រយោជន៍​ធំធេង មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ជីវិត​របស់​យើង បើ​អ្នក​នោះ​មានចិត្ត​ចរិយា​គិត​អ្វី ធ្វើ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន យកគុណ​ធម៌ សេចក្តី​ថ្លៃថ្នូរ​ជា​ធំ ។ សូមអ្នក​ខំ​ស្រវា​នៅ​ក្បែរ​មនុស្ស​ទាំងនោះ​ចុះ​ប្រាកដជា​មានសំណាង ផលប្រយោជន៍​ពិតជា​ចម្លង​ដល់​អ្នក​មិន​ខាន ។…

មនុស្ស​ដែល​នៅ​ក្បែរ​យើង​គឺជា​មនុស្ស​ដែល​មានគុណ​ប្រយោជន៍​ធំធេង មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ជីវិត​របស់​យើង បើ​អ្នក​នោះ​មានចិត្ត​ចរិយា​គិត​អ្វី ធ្វើ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន យកគុណ​ធម៌ សេចក្តី​ថ្លៃថ្នូរ​ជា​ធំ ។ សូមអ្នក​ខំ​ស្រវា​នៅ​ក្បែរ​មនុស្ស​ទាំងនោះ​ចុះ​ប្រាកដជា​មានសំណាង ផលប្រយោជន៍​ពិតជា​ចម្លង​ដល់​អ្នក​មិន​ខាន ។

លក្ខណសម្បត្តិបុគ្គលទាំង៨នោះ ១- មនុស្ស​ដែល​មានគំនិត​វិជ្ជមាន ២- មនុស្ស​ដែល​មានចិត្ត​មេត្តា ៣- មនុស្ស​ដែល​លះបង់​ដើម្បី​អ្នក​ដទៃ ៤- មនុស្ស​ដែល​ចេះ​ដឹងគុណ ៥- មនុស្ស​ដែល​ចូល​ចិត្ត​លើកទឹកចិត្ត​អ្នក​ដទៃ ៦- មនុស្ស​ដែល​មានការ​ទទួលខុសត្រូវ ៧- មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​គេ និង​៨- មនុស្ស​ដែល​មានចិត្ត​ស្មោះត្រង់ ។

តើ​អ្នក​បាន​ជួប​មនុស្ស​ណា​ម្នាក់​ហើយ​ឬ​នៅ ? បើ​បាន​ចូល​ទៅ​សេពគប់​មនុស្ស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ នោះ​ជីវិត​អ្នក​គង់​បាន​ប្រសើរ សេចក្តី​ថ្លៃថ្នូរ និង​ភាព​ឆ្លាត​វៃ​ក្នុង​ដំណើរ​ជីវិត​ពិតជា​កើត​មាន​ដល់​អ្នក​ប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ