ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​បែ​ជនជាតិ​វៀតណាម​នៅ​ច្បារ​អំពៅជាង​១០០​បែ បាន​ភៀសខ្លួន​មក​ដល់​ក្បែ​ព្រំដែន​ហើយ(មានវីដអូ)

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​បណ្តែត​ទឹក ដែល​មាន​បែ​ត្រី​បង្កប់​ពីក្រោម​របស់​ជនជាតិ​វៀតណាម ជាង​១០០​បែ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដេញ​អោយ​រុះរើ​ចេញពី​ផ្ទៃ​ទឹក កាលពី​ពេល​ថ្មី​ៗ​នោះ​ឥឡូវ​ពួក​គេ​បាន​ភៀសខ្លួន​មក​ដល់​ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ស្រុក​ពាម​ជរ…

ខេត្តព្រៃវែង ៖ ផ្ទះ​បណ្តែត​ទឹក ដែល​មាន​បែ​ត្រី​បង្កប់​ពីក្រោម​របស់​ជនជាតិ​វៀតណាម ជាង​១០០​បែ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដេញ​អោយ​រុះរើ​ចេញពី​ផ្ទៃ​ទឹក កាលពី​ពេល​ថ្មី​ៗ​នោះ​ឥឡូវ​ពួក​គេ​បាន​ភៀសខ្លួន​មក​ដល់​ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​ហើយ ។

ក្រុម​ជនជាតិ​វៀតណាម​ដែល​ជា​ម្ចាស់​បែ​ត្រី​ទាំងនោះ​បានអោយ​ដឹង​ថា ពួក​គេ​បាន​បណ្តែត​ផ្ទះ និង​បែ​ត្រី​ចេញពី​ច្បារ​អំពៅ​តាម​ដង​ទន្លេមេគង្គ​ចុះ​មក​ក្រោម​អស់​រយៈពេល​៤​ថ្ងៃ​៤​យប់​ហើយដោយ​មាន​មនុស្ស​ជាង​១​ពាន់​នាក់ ហើយ​តាម​ផ្លូវ គឺ​មាន​សមត្ថកិច្ច​ប៉ូលិស ជិះទូក​តាម​គៀងរ​ហូត​មិន​អោយ​ចូល​ចត​ច្រាំង​ទេ រហូត​មក​ដល់​កោះ​ពាម​រាំង​ទើប​សមត្ថកិច្ច​គេ​ទៅ​វិញ​អស់ ហើយ​ពួក​គេ​ក៏​ចូល​ចត​ច្រាំង​បាន​នៅ​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជនជាតិ​វៀតណាម​ទាំងនោះ​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​ជាង​១០០​បែ​នោះ មាន​អ្នកខ្លះ​ចង់​ចុះ​ទៅ​ប្រទេស​វៀតណាម​វិញ តែ​ខ្លះ​ទៀត​មិន​ចង់ទៅ​វិញ​ទេ ព្រោះ​នៅ​ទីនោះ​គ្មាន​សាច់ញាតិ ហើយ​ទៅ​ដល់​ក៏​មិនដឹង​មានការ​ងារ​អ្វី​ធ្វើ​ដែរ ហើយ​ដែល​សំខាន់​ពេល​នេះ គឺ​នៅ​ព្រំដែន​ខាង​ភាគី​វៀតណាម​បាន​បិទ​មិន​អោយ​ពួក​គាត់​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ទេ ដូច្នេះ​ពេល​នេះ​ពួក​គាត់​មាន​តែ​សំងំ​រង់ចាំ​អោយ​ខាង​សមាគម និង​ទូត​វៀតណាម​ជួយ​រក​ដំណោះស្រាយ​អោយ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ខាង​សមត្ថកិច្ច​ព្រំដែន​ច្រក​ទ្វា​អន្តរជាតិ​កោះ​រកា​វិញ បានអោយ​ដឹងផង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ មិថុនា​នេះ​មានផ្ទះ​បែ​ត្រី​ជនជាតិ​វៀតណាម​មួយ​ក្រុម ដែល​មាន​ទូក​តូច​ៗ​ចំនួន​២៤​ទូក និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៤​នាក់ ស្មើ​និង​១៥​គ្រួសារ បាន​ចូល​ទៅ​ដល់​ក្បែ​ព្រំដែន ហើយ​បាន​ចតទូក​នៅ​ទីនោះ​មិន​ព្រម​ចាកចេញ​ទេ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​ព្រំដែន​ច្រក​កោះ​រកា បាន​ព្យាយាម​ចូល​ទៅ​សួរនាំ និង​លួងលោម​អោយ​ជនជាតិ​វៀតណាម​ទាំងនោះ​បក​ត្រឡប់​ក្រោយ​ទៅ​ចត​រង់ចាំ​ជាមួយ​ក្រុម​ផ្ទះ​បែ​ត្រី​ដទៃ​ទៀត​នៅ​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ក្នុងស្រុក​លើក​ដែក ដើម្បី​ងាយស្រួល​ចាត់ចែង​គ្រប់គ្រង ប៉ុន្តែ​ពួក​គេ​បាន​ប្រកែក​ដោយ​អះអាង​ទាមទារ​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​វៀតណាម​អោយ​ខាង​តែ​បាន ហើយ​បើ​មិន​ព្រមអោយ​ពួក​គេ​ចូល​ទៅ​ទេ​នោះ ពួក​គេ​សុខចិត្ត​ស្លាប់​នៅ​ព្រំដែន​នេះ​ទាំងអស់​គ្នា គឺ​មិន​ព្រម​បក​ត្រឡប់​ក្រោយ​ឡើយ ។

ប្រភព​ពី​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា​នោះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ភាគី​ខាង​វៀតណាម​បិទ​ព្រំដែន​មិន​ព្រម​ទទួលយក​ជនជាតិ​ខ្លួន ចំណែក​ក្រុម​បែ​ត្រី​ជនជាតិ​វៀតណាម​ទាំង​៦៤​នាក់​នេះ អះអាង​ដាច់ខាត​ត្រូវ​តែ​ចូល​ប្រទេស​វិញ ពេល​នេះ​ភាគ​ខាង​ខ្មែរ​បាន​ប្រគល់​សិទ្ធិ​អោយ​ខាង​សមាគម​វៀតណាម នៅ​ស្រុក​ពាម​ជរ ធ្វើការ​ចរចារ​សម្របសម្រួល​ជាមួយ​ភាគី​ប្រទេស​វៀតណាម ដើម្បី​រក​ដំណោះស្រាយ ។ ចំណែក​ជនជាតិ​វៀតណាម​ផ្សេង​ទៀត ដែល​កំពុង​ចត​បែ​ត្រី​នៅ​ក្នុង​ឃុំ​ខ្ពប​អា​ទាវ គឺ​ទុក​អោយ​ស្ថានទូត​វៀតណាម​ជា​អ្នក​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ