ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយបង្កើត​ស​ម្លា​.​ប់​កូន​ឯង ​៥​នាក់ ដោយសារខឹង​ប្តី​ទី​៣ បែកចិត្ត​មាន​ស្រី​ថ្មី នៅ​អា​ល្លឺ​ម៉​ង់

2 ឆ្នាំ មុន

ទីក្រុង​ប៊ែ​រ​ឡាំង ៖ ស្ត្រី​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់ មានកូន​៦​នាក់ ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ពី​បទស​ម្លា​.​ប់​កូនខ្លួនឯង ​ចំនួន៥​នាក់ ក្នុងចំណោមកូនទាំង៦នាក់ ដោយ​ដាក់​ថ្នាំ​ងងុយដេក​កម្រិត​ខ្ពស់​ ក្នុងទឹកដោះគោ​ឲ្យ​ពួក​គេផឹកនាពេល​ព្រឹក…

ទីក្រុង​ប៊ែ​រ​ឡាំង ៖ ស្ត្រី​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់ មានកូន​៦​នាក់ ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ពី​បទស​ម្លា​.​ប់​កូនខ្លួនឯង ​ចំនួន៥​នាក់ ក្នុងចំណោមកូនទាំង៦នាក់ ដោយ​ដាក់​ថ្នាំ​ងងុយដេក​កម្រិត​ខ្ពស់​ ក្នុងទឹកដោះគោ​ឲ្យ​ពួក​គេផឹកនាពេល​ព្រឹក រួច​យក​ទៅ​ជ្រមុជ​ក្នុង​អាង​ងូតទឹក ក្រោយពី​មាន​ជម្លោះ​ជាមួយ​អតីត​ស្វាមីទី​៣ ​របស់​នាង នេះបើយោងតាមសារព័ត៌មាន dailymail

នាង Christiane K. អាយុ ២៨​ឆ្នាំ ត្រូវ​បានប៉ូលិស​នាំ​ខ្លួន ​មក​ជំនុំជម្រះ ​នៅ​ឯ​តុលាការ​ទីក្រុង Wuppertal កាលពី​ថ្ងៃ​ទី​១៤ មិថុនា ដោយ​​ចោទប្រកាន់​ពី​បទ​ធ្វើឃាត​កូនបង្កើតចំនួន​៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១ ឆ្នាំទៅ​៨​ឆ្នាំ ក្នុង​ទីក្រុង Solingen ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ខែកញ្ញា ឆ្នាំ​មុន ។

ព្រះរាជអាជ្ញា ធ្វើការ​ចោទប្រកាន់នាង​ ​Christiane ថាបាន​ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​កូន​ៗ ហើយ​បាន​ដាក់​ថ្នាំ​ងងុយដេក ចំនួន​៣​កញ្ចប់​ក្នុង​ទឹកដោះគោ​ឲ្យ​ពួក​គេ​ផឹក ដូច្នេះ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាពមិនល្អ​ប្រសើរ​ទេ ។ បន្ទាប់​មក ម្តាយ​បាន​យក​កុមារៗ​ទាំងនោះ​ ទៅ​បន្ទប់ទឹក​ម្នាក់​ម្តង​ៗ ហើយ​ជ្រមុជ​ទឹក ឬ​ពន្លិច​ពួក​គេ នៅ​ក្នុង​អាង​ងូតទឹក ។ ហេតុផលដែលនាង​បាន​ស​ម្លា​.​ប់​កូនតូចៗ ដោយសារ​តែ​អតីត​ស្វាមី​ទី​៣​របស់​នាង បាន​រក​ឃើញ​គូស្នេហ៍​ថ្មី ។

ស្ត្រី​ជា​ម្តាយ មានកូន​៦​នាក់​រូប​នេះ ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព ពី​បទ​ឃាតកម្ម​នោះមែន ប៉ុន្តែ​ស្ត្រី​ជាប់ចោទ បាន​បដិសេធ​ថា មិនមែនរូបនាងទេ កូន​ទាំង​៥​នាក់ មាន​ជន​ពាក់​ម៉ាស់​មុខ​ម្នាក់ ចូលទៅ​សម្លា.ប់ ។

សាកសពកូនស្រី​ ៣​នាក់ មានឈ្មោះ Melina អាយុ​១​ឆ្នាំ​, ឈ្មោះ Leonie​ អាយុ​២​ឆ្នាំ និង​ឈ្មោះ Sophie អាយុ​៣​ឆ្នាំ និង​សាកសពកូនប្រុស ២​នាក់ ដែល​មានឈ្មោះ Timo អាយុ​៦​ឆ្នាំ និង Luca អាយុ​៨​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ នៅ​ក្នុងផ្ទះ​ល្វែង​មួយ នៅ North Rhine-Westphalia កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ។ ប៉ូលិស​ប្រទះ​ឃើញសពរបស់កុមារ ​ដេក​នៅ​លើ​គ្រែ ដោយ​ម្នាក់​ៗ រុំ​នឹងកន្សែង ។

ព្រះរាជអាជ្ញា​ ជឿជាក់​ថា ម្តាយ​លាយថ្នាំ​ចូល​ក្នុង​ភេសជ្ជៈ ​ពេល​ព្រឹក​របស់​កុមារ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ងងុយដេក មុន​ពេលនាង​សម្លា.ប់​ពួក​គេ​នៅ​ក្នុង​អាង​ងូតទឹក ។ បន្ទាប់​ពី​សម្លា.ប់​កូន​ៗ​រួច នាង​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត ដោយ​លោត​ចូល​ពីមុខ​រថភ្លើង នៅ​ស្ថានីយ៍​រថភ្លើង Duesseldorf ។ ក្រុម​មន្ត្រី​ស៊ើបអង្កេត បាន​និយាយនាពេលនោះ​ថា នាង​បាន​រង​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ។

ការ​ធ្វើ​កោសល្យវិច័យ ​លើ​សពកុមារ​ ក្នុង​ចន្លោះ​ពី​១​ឆ្នាំ ទៅ​៨​ឆ្នាំ បាន​បង្ហាញ​សញ្ញា​ នៃ​ការ​ថប់ដង្ហើម និង​មិន​មាន​សញ្ញា នៃ​អំពើ​ហិង្សា​លើ​រាង​កាយ​ទេ ។

កូន​ទី​៦ របស់​នាង ឈ្មោះ Marcel អាយុ​១១​ឆ្នាំ បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ដោយសារ​បាន​ចាកចេញ​ទៅ​សាលារៀន​ដូច​ធម្មតា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​កើតហេតុ ។

នាង Christiane នៅ​តែ​បដិសេធដដែលៗថា មិនមែនរូបនាងទេ គឺមានបុរស​ពាក់​ម៉ាស់​មុខ បាន​ចូល​ផ្ទះនាង ហើយ​សម្លាប់​កុមារតូចៗ ។

​ព្រះរាជអាជ្ញា​ និយាយ​ថា យោង​តាមរបាយការណ៍របស់ក្រុម​អ្នកស៊ើប​អង្កេត មិន​បាន​រក​ឃើញ​ភស្តុ​តាង​ណាមួយ ដើម្បី​ផ្តល់ជាសក្ខីកម្ម គាំទ្រ​ការ​អះអាង​របស់​នាង​នោះ​ទេ ។

មូលហេតុ នៃ​ការ​សម្លាប់​នេះ គឺ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ត្រូវលើកពេលជំនុំជម្រះទោស ប៉ុន្តែ​ព្រះរាជអាជ្ញា​លោក Heribert Kaune-Gebhardt រក្សា​ការ​ចោទប្រកាន់​ដដែល ពី​បទ “​ឃាតកម្ម​ដ៏​សាហាវ​លើកុមារ” ដោយ​យោងហេតុផល​ថា ជនសង្ស័យ​មាន​ទំនាស់​ជាមួយ​ប្តីទី​៣​របស់​នាង ដែល​មិន​ទាន់​បែក​គ្នា អំពី​ស្រី​ថ្មី​របស់​គាត់ ។

បុរស​ដែល​ជា​ប្តី​ទី​៣ របស់​នាង Christiane គឺជា​ឪពុក​របស់​កូនក្រោយ ចំនួន​៤​នាក់ ក្នុង​ចំណោមកូនទាំង ​៦​នាក់ ។

កាលពី​ឆ្នាំ​មុន ប៉ូ​លី​សអា​ឡឺ​ម៉​ង់​ បាន​ឃាត់ខ្លួន​នាង Christiane ក្រោយ​ពី​ទទួល​ដំណឹង​ពី​ជីដូន បាន​ប្រាប់​ពី​ជោគវាសនា​របស់​ចៅ​ៗ ដោយ​ផ្ទាល់ ។

មន្ត្រីប៉ូលិសជាអ្នកនាំពាក្យ​ បាន​និយាយ​ថា “​កម្លាំង​ប៉ូលិស ត្រូវ​បាន​គេ​ជូនដំណឹង​ មុន​ម៉ោង​២​រសៀល ​នាថ្ងៃ​កើតហេតុ​ថា កុមារ​៥​នាក់ បាន​ស្លាប់​ហើយ ។ នៅ​ពេល​កម្លាំង​ប៉ូលិស ទៅ​ដល់​កន្លែង​កើតហេតុ ស្ត្រី​សង្ស័យ​ជា​ម្តាយ​មិន​នៅផ្ទះ​ទេ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ព្យាយាម​ជួយ​សង្គ្រោះ​កុមារ ប៉ុន្តែ​បាន​មក​ដល់​យឺត​ពេល​ទៅ​ហើយ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ពួក​គេ ។

ប៉ូ​លី​ស​ទីក្រុង Wuppertal បាន​និយាយ​ថា ជីដូន​របស់​កុមារ ដែល​រស់នៅ​ក្នុង​ទីក្រុង​មួយ​ផ្សេង​ទៀត បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ភ្លាម​ៗ អំពី​ករណី​ឃាតកម្ម​ដែល​អាច​កើត​មាន មុន​ម៉ោង​២​រសៀល​ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ។ កម្លាំង​ប៉ូលិស បាន​មក​ដល់​ផ្ទះ​ក្រុម​គ្រួសារ​នៅ​ទីក្រុង Solingen ក្នុង​រយៈពេល​ប៉ុន្មាន​នាទី បាន​បង្ខំចិត្ត​ទម្លុះ​ទ្វារ ហើយ​ក៏​ប្រទះ​ឃើញ ស.ព​ក្មេង​ស្រី ៣​នាក់ និង​ស.ព​ក្មេង​ប្រុស​២​នាក់ បាន​ស្លា.ប់​នៅ​លើ​គ្រែ​របស់​ពួក​គេ ។

ប្រធានក្រុមអ្នកស៊ើប​អង្កេត ​បាន​និយាយ​ថា កូនប្រុស​អាយុ​១១​ឆ្នាំ ត្រូវ​ម្តាយ​ប្រាប់​ថា ពេល​ចេញពី​សាលារៀន អោយទៅ​ជួប​ជីដូន​របស់​គាត់ មុន​ពេល​នាង Christiane ​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ៍​រថភ្លើង Duesseldorf ដើម្បីធ្វើ​អត្តឃាតលោត​ចូល​ពីមុខ​រថភ្លើង ប៉ុន្តែ​មិន​បានសម្រេចនោះ​ទេ ក្រោយពីរងរបួស ក៏ត្រូវប៉ូលិសឃាត់ខ្លួន ។

អ្នកស៊ើប​អង្កេត​ បាន​និយាយ​ទៀត​ថា ស្ត្រីសង្ស័យ​បាន​ផ្ញើ​សារ​ទៅ​ម្តាយ​របស់​នាង ដោយ​ប្រាប់​ថា នាង​មិន​អាច​រស់នៅ​បន្ត​ទៀត​បាន​ទេ និង​បាន​លើក​ឡើង​ពី​បញ្ហាជីវិត​អាពាហ៍ពិពាហ៍ ​ជាមួយ​ស្វាមីទី​៣​របស់​នាង ដែលមានអាយុ​លើស​នាង​មួយ​ឆ្នាំ ហើយ​ប្តី​បាន​រស់នៅ​ដាច់​ដោយឡែក​ពី​នាង អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ចុង​ក្រោយ​ឮ​ថា អតីត​ស្វាមី​របស់​នាង​ បាន​ជួបនឹង​អ្នកថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ