ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាក់​វ៉ាក់សាំង ទី​៣​លាន គឺជា​ស្ត្រី​មេម៉ាយ រស់នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្តកណ្តាល ទទួលបាន ១០​លាន​រៀល​

4 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រកឃើញ​បុគ្គល ដែល​បាន​ចាក់​វ៉ាក់សាំង ទី​៣​លាន គឺ​លោកស្រី ស៊ុំ សំអឿន អាយុ ៤៨​ឆ្នាំ…

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រកឃើញ​បុគ្គល ដែល​បាន​ចាក់​វ៉ាក់សាំង ទី​៣​លាន គឺ​លោកស្រី ស៊ុំ សំអឿន អាយុ ៤៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្តកណ្តាល​។ លោកស្រី ស៊ុំ សំអឿន នឹង​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​នូវ​ទឹកប្រាក់ ចំនួន ១០​លាន​រៀល ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នឹង​យក​ថវិកា​នេះ ទៅជូន​ផ្ទាល់​ដល់​លោកស្រី ស៊ុំ សំអឿន នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥​លាន​រៀល ជូន​ដល់​អ្នក​ចាក់​វ៉ាក់សាំង ទី​១​លាន កាលពី​ខែមេសា ឆ្នាំ​២០២១​។ លោក ប៉ាន់ សុវណ្ណ​រិ​ទ្ធិ អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះល្វែង​លេខ​២ ព្រែក​ព្រីង​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ គឺជា​អ្នក​ចាក់​វ៉ាក់សាំង ទី​១​លាន ហើយ​ក្រោយពី​ទទួលបាន​ប្រាក់ ៥​លាន​រៀល​ហើយ គឺ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ លោកជំទាវ ឱ វណ្ណឌី​ន បានប្រគល់​ប្រាក់ ៥​លាន​រៀល បន្ថែមទៀត ជូន​ដលោក ប៉ាន់ សុវណ្ណ​រិ​ទ្ធ​។​

​ចំណែក​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ អ្នក​ចាក់​វ៉ាក់សាំង​ទី​២​លាន គឺ​កម្មការិនី ទិ​ត ចិន្តា ក៏​ទទួលបាន​ថវិកា លើកទឹកចិត្ត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន ១០​លាន​រៀល ផងដែរ​៕