ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ២​នាក់​ទៀត ដែល​នាំ​មនុស្ស​ឆ្លងដែន ត្រូវបាន​ទៅ​តុលាការ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ២​នាក់ ដែល​ពាក់ព័ន្ធ​ក្នុងករណី​នាំ​មនុស្ស​ឆ្លងដែន…

​បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ២​នាក់ ដែល​ពាក់ព័ន្ធ​ក្នុងករណី​នាំ​មនុស្ស​ឆ្លងដែន ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​មាន​វិធានការ​តាម​នីតិវិធី​ច្បាប់​។​

​លោក​វរសេនីយ៍ឯក ឡាយ គឹម​លួ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៥ និង ៣០​នាទី ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរ បាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានធ្វើ​ការឃាត់​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2W-2117 បើកបរ​ដោយ​ឈ្មោះ ម៉ាន គ​ន្ធា ហៅ សុធា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែលមាន​ដឹក​មនុស្ស​ប្រុស​ស្រី ចំនួន ១៥​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​ទី​១ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្រោយពី​ធ្វើការ​សួរនាំ​មនុស្ស​ទាំង ១៥​នាក់ និង​អ្នកបើកបរ​រួចមក និង​ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ម៉ាន គ​ន្ធា ហៅ​សុធា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត អ្នកបើកបរ​រថយន្ត បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពីបទ​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​។​

​លោកនាយ​ការិយាល័យ បានបញ្ជាក់​ទៀតថា ដោយឡែក​ឈ្មោះ សេង ហ៊ុយ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត​ម៉ាក់ HIGHLANDER ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AH-3897 ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ចំណុច​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ដើរល្បាត ប្រទះឃើញ និង​ឃាត់ខ្លួន នៅ​ខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក នៅវេលា​ម៉ោង ៤ និង ៣០​នាទី ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ដែល​ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់ ចំនួន ១០​នាក់​។​

​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​វរសេនីយ៍ឯក ឡាយ គឹម​លួ​ន បាន​បញ្ជាក់ថា តាម​ចម្លើយសារភាព​របស់​ជ​ន​ពាក់ព័ន្ធ​ទាំង ០២​នាក់ ១/-​ឈ្មោះ ម៉ាន គ​ន្ធា ហៅ សុធា បាន​សារភាពថា បាន​ដឹក​ពលករ​ខ្មែរ​ទាំង ១៥​នាក់ មកពី​ខេត្តព្រៃវែង និង​ខេត្តកំពង់ចាម បាន​តម្លៃ​ម្នាក់ ៣០.០០០ រៀល យកមក​សាង​នៅ​ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ សេង ហ៊ុយ បាន​សារភាពថា គេ​ដឹក​ពលករ​ទាំង ១០​នាក់ ពី​ខេត្តបន្ទាយមានជ័យ ទៅ​ចំណុច​ខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ក្នុងតម្លៃ ម្នាក់ ៥០.០០០​រៀល​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ