ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៦​នាក់ ជាសះស្បើយ ៣​នាក់ និង​ស្លា.ប់​ម្នាក់​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ខេត្តមណ្ឌលគិរី បាន​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន ១៦​នាក់​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៣…

​ខេត្តមណ្ឌលគិរី​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ខេត្តមណ្ឌលគិរី បាន​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន ១៦​នាក់​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៣ មិថុនា រកឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន ១១​នាក់​បន្ថែមទៀត ដែលមាន​កុមារី​វ័យ ៤​ឆ្នាំ ម្នាក់​ផង​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ស្ដីពី ការរកឃើញ ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ១១​នាក់ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា យោងទៅលើ​ការធ្វើ​តេស្ត​រហ័ស នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១ នាក់ បន្ថែមទៀត ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖ ១-​សាត ចិន្តា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​គឹម សុខ​ណាត ភេទ​ស្រី អាយុ ៣២​ឆ្នាំ (​អ្នក​ទាំង​២​រស់នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​)​។ ៣-​អ៊ំ សាម៉ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៤-​ឯម សា​វ៉េ​ត ភេទ​ស្រី អាយុ ១៨​ឆ្នាំ ៥-​ឯម សុ​វណ្ណា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ៦-​ស្រី​ណុ​ច ភេទ​ស្រី អាយុ ៤​ឆ្នាំ ៧-​ឯម ស្រីនាថ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ (​ទាំង ៥​នាក់​រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​)​។ ៨-​យិន ចិន្តា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ៩-​ថូ ស្រី​លាភ ភេទ​ស្រី អាយុ ២៧​ឆ្នាំ (​ទាំង ២​នាក់​នេះ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​) ១០-​រ៉េ​ន រស្មី ភេទ​ស្រី អាយុ ៣០​ឆ្នាំ (​រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​) ១១-​ទិ​ត្យ ហង្ស​ទី ភេទ​ប្រុស អាយុ ១១​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​

​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​ទាំង ១១​នាក់​ខាងលើ ដោយសារ​មាន​អា​ការៈមិន​ស្រួលខ្លួន (​សង្ស័យ​) ជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩ បាន​ស្ម័គ្រចិត្ត ស្នើសុំ​យក​សំណាក​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន នៅ​ខេត្តមណ្ឌលគិរី បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ១៦​នាក់ ស្រី ៩​នាក់ ក្នុងនោះ បានជា​សះស្បើយ​ចំនួន ៣​នាក់ ស្រី ២ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ១២​នាក់ ស្រី ៧ នាក់ និង​ស្លាប់ ម្នាក់។

​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​មណ្ឌលគិរី បានចេញ​សេចក្តីសម្រេច បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្នែក​ខ្លះ​នៃ​ក្រុង​សែន​មនោ​រម្យ រួមមាន​៖ ភូមិ​ចំបក់ ក្នុង​សង្កាត់​ស្ពាន​មានជ័យ ភូមិ​ជ្រៃ​សែន ក្នុង​សង្កាត់​មនោ​រម្យ និង​ភូមិ​ដើម​ស្រល់ ក្នុង​សង្កាត់​មនោ​រម្យ​។

​នៅ​ថ្ងៃទី​១៤​មិថុនា​នេះ រដ្ឋបាលខេត្ត​មណ្ឌលគិរី ក៏​បានចេញ​សេចក្តីណែនាំ​បន្ទាន់ ស្ដីពី ការចូល​រួមសហការ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ផងដែរ​៕ សាយ ករុណា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ