ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧស្ម័ន​​មនុស្ស​ស្លា.ប់​យ៉ាងតិច​១២​នាក់ អគារ​ជាច្រើន​រង​ការ​ខូច​ខាត

2 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋា​ន​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១២​នាក់​បាន​ត្រូវ​ស្លា.ប់ ​និង​ជិត​១៤០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ការផ្ទុះ​ឧស្ម័ន​នៅ​សង្កាត់​មួយ​នៃ​ខេត្ត​ហ៊ឺ​ប៉ី​ភាគ​កណ្ដាល​ចិន

ប្រទេស​ចិន ៖ អាជ្ញាធរ​មូលដ្ឋា​ន​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១២​នាក់​បាន​ត្រូវ​ស្លា.ប់ ​និង​ជិត​១៤០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ការផ្ទុះ​ឧស្ម័ន​នៅ​សង្កាត់​មួយ​នៃ​ខេត្ត​ហ៊ឺ​ប៉ី​ភាគ​កណ្ដាល​ចិន ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ការិយាល័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទីក្រុង​ស៊ី​យ៉ា​ន កន្លែង​កើត​មានការ​ផ្ទុះ​នោះ​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​បញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ។ បណ្ដា​វី​ដេ​អូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​បង្ហាញ​អគារ​ជា​ច្រើន​រង​ការបំផ្លាញ និង​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​ទាញ​បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត​ចេញពី​គំនរ​បាក់បែក ។ ការ​ផ្ទុះ​បាន​បំផ្លាញ​ជា​ពិសេស​ផ្សារ​លក់ បន្លែ​មួយ​នៃ​ទីក្រុង​នោះ​ដោយពេល​ផ្ទុះ​ក្នុង​ផ្សារ​នេះ​មាន​អ្នក​លក់ដូរ​ច្រើន ព្រមទាំង​មនុស្ស​ម្នាកំពុង​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ។

ចំណែក​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ផ្សាយ​បណ្ដា​រូបភាព​នៃ​អគារ​នានា​ដែល​មាន​ជញ្ជាំង​និង​បង្អួច​បាក់ ។ គេ​ឃើញ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​រើកកាយ​បំណែក​នានា​ដោយ​ដៃ ជួនកាល​ដោយ​បែ​ល ។ ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ ។ ក្រសួង​គ្រប់គ្រង​សភាពការណ៍​បន្ទាន់​ក៏​បញ្ជូន​ក្រុម​មួយ​មក​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ