ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPad Pro លក់ដាច់​ខ្លាំង​ក្រោយ​ពី​បង្ហាញខ្លួន​ជិត​១​ស​ប្តា​ហ៍

8 ឆ្នាំ មុន

Tablet អេ​ក្រង់​យក្ស​របស់​ក្រុមហ៊ុន​ Apple គឺ iPad Pro ត្រូវ​គេហទំព័រ​បរទេស GSMArena រាយការណ៍​ថា លក់ដាច់​ខ្លាំង​ក្រោយ​ពី​លេច​រូបរាង​លើ​ទីផ្សារ​ទាំង​នៅ​លើ online និង​នៅ​ក្នុង​ហាង ។

Tablet អេ​ក្រង់​យក្ស​របស់​ក្រុមហ៊ុន​ Apple គឺ iPad Pro ត្រូវ​គេហទំព័រ​បរទេស GSMArena រាយការណ៍​ថា លក់ដាច់​ខ្លាំង​ក្រោយ​ពី​លេច​រូបរាង​លើ​ទីផ្សារ​ទាំង​នៅ​លើ  online  និង​នៅ​ក្នុង​ហាង ។

ទោះបីជា​ក្រុមហ៊ុន Apple មិន​បាន​បញ្ចេញ​តួលេខ​ជាក់លាក់​មួយ​ពី​ការ​លក់ Tablet ទំហំ ១២.៩ អ៊ីង​នេះ​ក៏​ដោយ​ក៏​មាន​ព័ត៌មាន​អះអាង​ថា ផលិតផល​ស៊េរី​ថ្មី​នេះ​កំពុង​តែ​ដណ្តើម​ទីផ្សារ Tablet បណ្តើរ​ៗ​ហើយ ។ ចំណែក​លោក ​ម៉ី​ង ជី​ឃូ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន KGI សន្និដ្ឋាន​ថា iPad Pro ចន្លោះ​ពី​ ២,៤ លាន​ទៅ ២,៦ លាន​គ្រឿង​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ហើយនឹង​បន្ត​ការ​បញ្ជា​ទិញ​តាម online ខណៈ​អតិថិជន​ពុំ​មាន​ពេលវេលា​ទៅ​ទិញ​នៅ​ហាង ។

iPad Pro គឺជា​ប្រភេទ Tablet អេ​ក្រង់​ធំ​ជាងគេ​ក្នុង​ចំណោម​ផលិត​ស៊េរី មុន​ៗ ។ លើស​ពី​នេះ​វា​ភ្ជាប់​ដោយ​បច្ចេកវិទ្យា ទំនើប​ៗ​សម្រាប់​បំពេញតម្រូវការ​របស់​អតិថិជន​ដូច​ជា speaker ចំនួន ៤ នៅ​សងខាង​, RAM ៤​ជី ព្រមទាំង​មាន​ក្តារ​ចុច Smart Keyboard និង​ខ្មៅ​ដៃ Apple Pencil ។ តម្លៃ​របស់ iPad Pro ចាប់ពី​៧៩៩​ដុល្លារ​ឡើង​ទៅ​ដែល​អាច​ប្រែប្រួល​អាស្រ័យ​លើ​ទំហំ​ជី​របស់​វា​ដូច​ជា​៣២​ជី និង ១២៨ ជី​ជាដើម ៕