ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​៣៩​នាក់​ទៀត ខណៈ​អ្នក​ស្លា​.​ប់​សរុប​មាន​១០​នាក់​ហើយ

2 ឆ្នាំ មុន
  • ព្រៃវែង

រដ្ឋបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៩​នាក់​បន្ថែម​ទៀត ដែល​ជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត និង​មក​ពី

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៩​នាក់​បន្ថែម​ទៀត ដែល​ជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត និង​មក​ពី​ប្រទេស​ក្រៅ​។

រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ថា យោង​តាម​លទ្ធផល​ពិនិត្យ​រកមុខ​សញ្ញា​វីរុស​កូ​វី​ដ​១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid Test) នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣៩​នាក់ (​ស្រី​២២​នាក់​) បន្ថែម​ទៀត ដែល​ជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​មក​ពី​តាម​បណ្តា​រាជធានី ខេត្ត និង​មក​ពី​ប្រទេស​ថៃ​។ ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ខេត្ត​ក៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ខេ​ត្ព​ព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៩២៣​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​៤៤ ៤​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៦៩​នាក់ និង​ស្លា​.​ប់​១០​នាក់ ។

រូបភាពតំណាង

រដ្ឋបាល​ខេត្ត​ក៏​បាន​លើក​ឡើង​ថា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ និង​កាត់​ផ្តាច់​ការ​ចម្លង​ចូល​ក្នុង​សហ​គមន៍ រដ្ឋបាល​ខេត្តព្រៃវែង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ខាងលើ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​ផ្ទៃ ក្នុង​សម្រាប់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

រូបភាពតំណាង

ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ ត្រូវ​ពិនិត្យ​កម្ដៅ​យ៉ាងតិច ២(​ពីរ​)​ដង​ក្នុង​មួ​សយ​ថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ​បន្ទប់​ដាច់​ដោយឡែក​តែឯង និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ