ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ អនុក្រឹត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រ​យ​ទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា…

​ភ្នំពេញ​៖ អនុក្រឹត្យ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រ​យ​ទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។ គណៈកម្មាធិការ​ជាតិ​នេះ មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​អនុប្រធាន ៥​រូប ព្រមទាំង​សមាជិក ៤៩​រូប​។​

គណៈកម្មការ​ជាតិ​ប្រ​យ​ទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ មាន​គណៈ​ប្រចាំការ​មួយ ជា​សេនាធិការ​ប្រចាំការ ដែលមាន​សមាសភាព ១៩​រូប​។ គណៈ​ប្រចាំការ​នេះ មាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន ព្រមទាំង​អនុប្រធាន ២​រូប និង​សមាជិក ១៦​រូប​។​

​ប្រការ ៣ បានកំណត់​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​ជាតិ​ប្រ​យ​ទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ គឺ​ដឹកនាំ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ កំណត់​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វិដ​១៩ សំដៅ​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដល់​វិស័យ​សុខភាព​សាធារណៈ និង​ធានា​ដល់​និរន្តរភាព​នៃ​កិច្ចដំណើរការ និង​ជំរុញ​ការ​ស្ទុះ​ងើបឡើង​នៃ​វិស័យ​សង្គម​-​សេដ្ឋកិច្ច​តាម «​គន្លង​ប្រក្រតីភាព​ថ្មី​» ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រយុទ្ធ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ គ្រប់គ្រង​ផលប៉ះពាល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ជា​អន្តរ​វិស័យ អន្តរ​ស្ថាប័ន ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ជាមួយ​ដៃគូ ដែលមាន​ការពាក់ព័ន្ធ​៕​