ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ជុង​អ៊ុ​ន ហៅ​វិស័យ K-pop ថា​ជា «​មហារីក​ដ៏​កាច​សាហាវ​» ​កំពុង​បំផ្លាញ​វប្បធម៌​កូរ៉េ​ខាងជើង

1 ខែ មុន

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​បែប​គំរា.ម​គំ​ហែង​ដល់​អ្នកគាំទ្រ​វិស័យ K-pop បន្ទាប់​ពី​

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​បែប​គំរា.ម​គំ​ហែង​ដល់​អ្នកគាំទ្រ​វិស័យ K-pop បន្ទាប់​ពី​លោក​បាន​ដាក់​ឈ្មោះ វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​បំផុត របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​ថា​ជា «​មហារីក​ដ៏​កាច​សាហាវ​» ដែល​កំពុង​តែ​បំផ្លាញ​វប្បធម៌​របស់​កូរ៉េ​ខាងជើង​។

តន្ត្រី ខ្សែភាពយន្ត និង​រឿង​ភាគ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង ត្រូវ​បាន​លួច​រត់ពន្ធ​ចូល​ទៅ​ក្នុង​រដ្ឋ​ផ្តាច់​ការ​អាស៊ី​ខាងកើត​មួយ​នេះ​។ ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​បារម្ភ​ថា វា​នឹង​ជះ​ឥទ្ធិពល​ដល់​យុវជន​ក្នុង​ប្រទេស និង​ប៉ះពាល់​ដល់​របប​កុ​ម្មុ​យ​និ​ស្ត​របស់​ខ្លួន​។
ជីវិត​វប្បធម៌​នៅ​កូរ៉េ​ខាងជើង ត្រូវ​បាន​កំណត់​យ៉ាង​តឹងរ៉ឹង​ដោយ​រដ្ឋ ប៉ុន្តែ​យុវជន​នៅ​ទូ​ទាំង​ប្រទេស បាន​កំពុង​រីករាយ​នឹង​ការ​ទស្សនា K-pop ដោយ​លួចលាក់ តាម​រយៈ​ការ​ប្រើ Flash Drive ដែល​លួច​រត់ពន្ធ​ឆ្លង​ដែន​ខុសច្បាប់​។

កាលពី​ខែធ្នូ ឆ្នាំ​២០២០ រដ្ឋ​ផ្តាច់​ការ​មួយ​នេះ បាន​ដាក់​ចេញ​ច្បាប់​ថ្មី​មួយ ដែល​មាន​ន័យ​ថា ជន​ណា​ម្នាក់​ដែល​បាន​មើល​ការ​កម្សាន្ត​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ត្រូវ​ផ្តន្ទាទោស ដោយ​បញ្ជូន​ទៅ​ជំរុំ​ការងារ​រយៈពេល​១៥​ឆ្នាំ​។ ហើយ​អ្នក​ដែល​ត្រូវ​ចាប់​បាន រត់ពន្ធ​វី​ដេ​អូ​ចម្រៀង ការ​សម្តែង​សិ​ល្បះ ឬ​ខ្សែភាពយន្ត​ចូល​ប្រទេស​កូរ៉េ​ខាងជើង អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត​។

ក្នុង​ច្បាប់​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​ទាំងឡាយ​ណា ដែល​និយាយ សរសេរ ឬ​ច្រៀង​តាម​បែប​កូរ៉េ​ខាងត្បូង នឹង​ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​រយៈពេល​២​ឆ្នាំ​។

ការ​ដាក់​ទ.ណ្ឌកម្ម​នេះ​កើតឡើង បន្ទាប់​ពី​ឯកសារ​ផ្ទៃក្នុង​មួយ​ចំនួន ត្រូវ​បាន​រត់ពន្ធ​ចេញពី​ប្រទេស​ដោយ​កាសែត Daily NK ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ ហើយ​កន្លង​មក មានការ​ជេរ​ប្រមាថ​ជា​ច្រើន​លើ​លោក គី​ម ជុង​អ៊ុ​ន ដោយ​ផ្ទាល់​តែ​ម្តង​។ ដែល​សកម្មភាព​ទាំងនោះ លោក​ជឿ​ថា អាច​នឹង​បំផ្លាញ​ដល់​របប​កុ​ម្មុ​យ​និ​ស្ត​កូរ៉េ​ខាងជើង​៕ (​ដកស្រង់​ចេញពី The Sun)

Picture
Picture
Picture
Picture