ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! សិក្ខាកាម​យោធា​ខ្មែរ ៧ រូប​បញ្ចប់​ការ​សិក្សា​ជំនាញ​មី​ស៊ី​ល​និង​កាំភ្លើង​ធំ​នៅ​រុ​ស្ស៊ី

2 ឆ្នាំ មុន

ស្ងាត់ៗស្រាប់តែលេចដំណឺងមួយមកថា មានសិក្ខាកាមយោធាខ្មែរចំនួន ៧ រូប បានបញ្ចប់ការសិក្សាជំនាញមីស៊ីល កាំភ្លើងធំ និងជំនាញ ក្រៀង​ក្រោះ និង​ឧបករណ៍​ឆ្លុះ ​Electro នៅប្រទេសរុស្ស៊ី ។

រាជធានី​ភ្នំពេញ​ ៖ ស្ងាត់ៗស្រាប់តែលេចដំណឺងមួយមកថា មានសិក្ខាកាមយោធាខ្មែរចំនួន ៧ រូប បានបញ្ចប់ការសិក្សាជំនាញមីស៊ីល កាំភ្លើងធំ និងជំនាញ ក្រៀង​ក្រោះ និង​ឧបករណ៍​ឆ្លុះ ​Electro នៅប្រទេសរុស្ស៊ី ដែលចាត់ទុកជាដំណឹងដ៏រីករាយមួយ ។

យោ​ងតាម​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ ២០២១ បាន​បញ្ជាក់អំពីព័ត៌មាននេះនិងបានសម្តែង​នូវ​សេចក្តី​រីករាយ និង​អបអរសាទរ​ជូន​ចំពោះ​សិក្ខាកាម​យោធា​ខ្មែរ ៧ រូប​បញ្ចប់​ការ​សិក្សា​ជំនាញ​មី​ស៊ី​ល​និង​កាំភ្លើង​ធំ​នៅ
​រ​ស្ស៊ី​។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ សិក្ខាកាមយោធាខ្មែរ ដែលបានបញ្ចប់ការសិក្សាជំនាញជាន់ខ្ពស់នេះទៀតសោត​គឺមានរូបរាងស្រស់សង្ហា និងពេញដោយសមត្ថភាពខ្ពស់ ។

ប្រភពដដែលបានឱ្យដឹងបន្តថា សិក្ខាកាម​យោធា​ខ្មែរ ទាំង ៧​រូប រួម​មាន​៖
១. លោក ហែម នរៈ​សត្យា ជំនាញ មី​ស៊ី​ល នឹង កាំ​ភ្លើង​ធំ
២. លោក ផុ​ន ណា​រិ​ទ្ធ ជំនាញ មី​សុីល នឹង កាំ​ភ្លើង​ធំ
៣. លោក កែវ ផ​ល្លី ជំនាញ មី​ស៊ីល នឹង កាំ​ភ្លើង​ធំ
៤. លោក អ៊ឹ​ង មេ​ង​លី ជំនាញ មី​ស៊ីល នឹង កាំ​ភ្លើង​ធំ
៥. លោក ឱ សុវណ្ណ​បញ្ញា ជំនាញ មធ្យោបាយ​វិទ្យុ​បច្ចេកទេស​កាំភ្លើង​ធំ
៦. លោក មាស សុ​ជា​ត្ថា ជំនាញ ក្រៀង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​Electro
៧. លោក ងឿ​ន ប៊ុ​ន​ថេ​ន ជំនាញ ក្រៀង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​Electro ។

សិក្ខាកាម​យោធា​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ បច្ចេកទេស Specialist degree ដោយ​ជោគជ័យ​ពី​វិទ្យាស្ថាន​វិស្វកម្ម​កាំភ្លើង​ធំ និង​កាំជ្រួច ទីក្រុង​ផេ​ន​ហ្សា នៃ​សហព័ន្ធ​រុ​ស្ស៊ី​។

សមាគម បាន​បញ្ជាក់​បន្ថែម​ថា សញ្ញាបត្រ​ថ្នាក់ Specialist degree ទាំងអស់​ដែល​ចេញ​ដោយ​ស្ថាប័ន​អប់រំ​រុ​ស្ស៊ី​គឺ​មាន​តម្លៃ​ស្មើរ​នឹង​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កម្ពុជា​។

ជា​ចុង​ក្រោយ​សមាគមនិស្សិត សូម​ជូនពរ​ឲ្យ​លោក​ទាំង​៧​នាក់ ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ការងារ​នា​ថ្ងៃ​អនាគត និង​សូម​ឱ្យ​ក្តី​សុ​បិ​ន្ត​របស់​លោក​ទាំង​៧​នាក់ ក្លាយជា​ការ​ពិត​៕

អត្ថបទសរសេរ ដោយ