ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​កូ​វី​ដម្នាក់​រលា​ក​​ខ្នែងពោះវៀនធ្ងន់ធ្ងរ​​ទទួល​បានការ​វះកាត់ដោយ​​ជោគជ័យ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​កើត​ជំងឺ​កូ​វី​ដ​ ត្រូវ​បាន​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង វះកាត់​ខ្នែងពោះវៀន​ទទួល​បាន​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​កើត​ជំងឺ​កូ​វី​ដ​ ត្រូវ​បាន​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង វះកាត់​ខ្នែងពោះវៀន​ទទួល​បាន​ជោគជ័យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ក្រុម​គ្រូពេទ្យដែល​ទទួល​ការងារ​ក្នុង​ការ​វះកាត់​ជួយ​សង្គ្រោះ​បុរសមួយរូប​​ខាងលើ​នេះ​។

តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ដែល​បាន​ធ្វើការ​វះកាត់​ជូន​អ្នកជំងឺ​កូ​វី​ដ​19 ​មួយ​រូបខាងលើ​នេះ​បាន​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ ១៩ ឈ្មោះ​ទូច សុ​ផាត ភេទប្រុស អាយុ​37​ឆ្នាំ ​ជា​អ្នក​បើក​រថយន្ត​ដឹក​ដី មាន​ទីលំ​នៅ​​​ក្នុង​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង​។ បុរស​រូប​នេះ​បាន​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ប៉ុន្តែខណៈ​​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​ ​គាត់​​ក៏​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ធ្ងន់ធ្ងរផងដែរ​ ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​យក​បុរស​រូប​នោះ​ទៅ​ធ្វើការ​វះកាត់​ខ្នែងពោះវៀន​ ​ហើយ​ទទួល​បាន​ជោគជ័យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប្រពន្ធ​របស់​អ្នកជំងឺ​មួយរូប​ខាងលើ​ឈ្មោះ​កាន់ គឹ​ម​ស្រ៊ុ​ន ​អាយុ 42 ឆ្នាំ​ ក៏​មាន​ជំងឺ​កូ​វីដ១៩ ដែរ ហើយ​ពួក​គាត់​ទាំង​២​នាក់​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី 8 ខែមិថុនា​ ឆ្នាំ 2021 ។​

ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ទាំង​២​នាក់​​ប្ដី​ប្រពន្ធ ក្រុម​គ្រូពេទ្យ​ក៏​បាន​ទៅ​យក​សំណាក​កូនស្រី​​ចំនួន​២​នាក់​ទៀត​ម្នាក់​ ក្នុងនោះ​ម្នាក់​អាយុ 7 ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ 2 ឆ្នាំ​ ក៏​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​19 ផង​ដែរ ​ហើយ​បាន​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងអស់​គ្នា ។

គួរ​រំលឹក​ដែរ​ថា​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើការ​វះកាត់​អ្នកជម្ងឺ​មាន​កូ​វី​ដ​19 ចំនួន 2 នាក់​រួច​មក​ហើយ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ