ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ជិះ​រថយន្ត​ដើរ​ប្លន់​ពលរដ្ឋ​នៅ​ស្រុក​មុខកំពូល ពេល​នេះ​ត្រូវ​តុលាការ​សម្រេច​ហើយ

2 ឆ្នាំ មុន
  • កណ្តាល

ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានជា​ច្រើន​លើក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានជា​ច្រើន​លើក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​០០​នាទី​យប់ ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ឡឥដ្ឋ​របស់​ឈ្មោះ​ព្រាប កុយ ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» តាម​បញ្ញា​ត្តិ​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​យ៉ុ​ន ផានិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ធនាគារ AMK ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ទីលំនៅ​សព្វថ្ងៃ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​ត្រូវ​ចោទ​មាន​គ្នា​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ដោយ ៖

ទី​១-​ឈ្មោះ ផុ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ ។

ទី​២-​ឈ្មោះ ស៊ឹង ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ (​គូរ​ដណ្តឹង​របស់​ម៉ា​លី​រ៉​យ៉ើរ​) មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៧១ ផ្លូវ​បេតុង ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

ទី​៣-​ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៤៩ ផ្លូវលំ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង

ទី​៤- ឈ្មោះ ម៉ា​លី រ៉​យ៉ើ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ទទួល​បាន​បញ្ជាក់​ថា មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥​និង​១០​នាទី​ទៀប​ភ្លឺ ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្ទះ​របស់​ឈ្មោះ​នូ នៀ​ត ក្នុងភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​នោះ លោក​វរសេនីយ៍ឯក ឯក លន់ អធិការ​នគរបាល​ស្រុក​មុខកំពូល បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៧ ឃុំ និង​កម្លាំង​ប្រជា​ការពារ ចេញ​ល្បាត​ពួនស្ទាក់ និង​បន្ត​ការ​ស្រាវជ្រាវ ក្នុងភូមិ​សាស្ត្រ​ស្រុក ដើម្បី​ច្បាមចាប់​មុខសញ្ញា​ជនសង្ស័យ​ជិះ​រថយន្ត​ម៉ាក TOYOTA PRIUS ដែល​ធ្វើ​សកម្មភាព​លើ​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០២​និង​៣០​នាទី កម្លាំង​សកម​ត្ថ​កិច្ច​ក៏​បាន​ចេញ​ល្បាត​ពួនស្ទាក់ រហូត​ដល់​វេលា​ម៉ោង​០៣​និង​០០​នាទី ក៏​បានឃើញ​រថយន្ត និង​ជនសង្ស័យ​ខាងលើ ឈប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​ក៏​បាន​ឈប់​រថយន្ត​បម្រុង​ចុះ​សួរនាំ និង​ត្រួតពិនិត្យ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​បើករថយន្ត​រត់គេច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ លុះ​ពេល​មក​ដល់​ចំណុច​តារាង​បាល់​នំ​បញ្ចុក​របស់​ឈ្មោះ យឹ​ម ប៊ុ​ន​លាង ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជនសង្ស័យ​ក៏​បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដេញ​ពីក្រោយ រហូត​មក​ដល់​ចំណុច​មុខ​ឡឥដ្ឋ​របស់​ឈ្មោះ ព្រាប កុយ ស្ថិត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​យើង​មួយ​ក្រុម​ទៀត ធ្វើការ​ស្ទាក់​ចាប់​បាន​រថយន្ត​នោះ​ជាប់​តែ​ម្តង ហើយ​ក៏​បាន​នាំ​ជនសង្ស័យ និង​រថយន្ត​ខាងលើ មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​បន្ទាប់ ប្រជាពលរដ្ឋ​ឈ្មោះ ខន សុផល ភេទ​ស្រី អាយុ​៥៤​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បន្លែ និង​ត្រី​សាច់​នៅ​ផ្សារ​ព្រែក​អញ្ចាញ ហើយ​ក៏​រើស​បាន​ដាវ​នោះ​តែ​ម្តង ហើយ​រហូត​ដល់​ម៉ោង​១០​និង​០០​នាទី​ព្រឹក ទើប​ឈ្មោះ ខន សុផល បាន​យក​ដាវ​ដែលរ​សើ​បាន​នោះ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

គួរ​បញ្ជាក់​ថា នៅ​ចំពោះ​មុខ សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា «​នៅ​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​ខ្លួន​បាន​មក​ឈប់​រថយន្ត​ទីតាំង​ខាងលើ ដើម្បី​រៀបចំ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។ ហើយ​កន្លង​មក ក្រុម​ខ្លួន​ធ្លាប់​មក​ធ្វើ​សកម្មភាព​ក្នុងស្រុក​មុខកំពូល​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​នេះ ចំនួន​៣​លើក​មក​ហើយ ហើយ​ក៏​បាន​សម្រេច​ចំនួន​១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​ឈ្មោះ​យ៉ុ​ន សុ​ផានិត កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥​និង​១០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយ​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន​០១​គ្រឿង ក្រោយ​ពី​យក​ម៉ូតូ​បាន​ហើយ ក៏​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​ទី នៅ​ម្ដុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​បាន​តម្លៃ​៦០០$​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ