ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ គួរយល់ដឹងពីវិធីការពារកូនៗកុំឱ្យធាត់ទាំងវ័យក្មេង

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ការកាត់បន្ថយអាហារមិនល្អ ការលើកទឹកចិត្តកូនឱ្យធ្វើសកម្មភាពរាងកាយ ការកំណត់ពេលវេលារមើលទូរទស្សន៍ ឬ​ ទូរស័ព្ទ ការគេងឱ្យបានគ្រប់គ្រាន់ ជាដើម គឺមានសារៈសំខាន់ខ្លាំងណាស់…

រាជធានីភ្នំពេញ ៖ ការកាត់បន្ថយអាហារមិនល្អ ការលើកទឹកចិត្តកូនឱ្យធ្វើសកម្មភាពរាងកាយ ការកំណត់ពេលវេលារមើលទូរទស្សន៍ ឬ​ ទូរស័ព្ទ ការគេងឱ្យបានគ្រប់គ្រាន់ ជាដើម គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យក្មេងរក្សាទម្ងន់ដែលមានសុខភាពល្អ ។ ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗ ដើម្បីការពារភាពធាត់ទាំងវ័យក្មេង ៖

កាត់បន្ថយអាហារមិនល្អនៅក្នុងក្រុមគ្រួសារ ៖ ប្រសិនបើអ្នកនាំយកអាហារមិនល្អមកទទួលទានក្នុងគ្រួសារ កូនអ្នកទំនងជាទម្លាប់នឹងការទទួលទានវា ។ ព្យាយាមស្តុកទូរទឹកកក និងបន្ទប់គេងរបស់ពួកគេជាមួយអាហារដែលមានសុខភាពល្អ ។

Picture

លើកទឹកចិត្តកូនឱ្យធ្វើសកម្មភាពរាងកាយ ៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យក្មេង និងក្មេងជំទង់ទទួលបានយ៉ាងហោចណាស់ ៦០នាទី នៃការធ្វើសកម្មភាពរាងកាយ ។ សកម្មភាពរាងកាយដែលល្អលេងសម្រាប់កូនៗ រួមមាន កីឡា ថ្នាក់ហាត់ប្រាណ ឬសូម្បីតែការងារផ្ទះរបស់ម្តាយ ។

កំណត់ពេលវេលាក្នុងការមើលទូរទស្សន៍ ឬ ទូរស័ព្ទរបស់កូន ៖ ចំណាយពេលច្រើនអង្គុយនៅមុខអេក្រង់ មានន័យថា ពេលវេលាតិចសម្រាប់ការហាត់ប្រាណ និងគេងលក់ស្រួល ។ ដោយសារតែការហាត់ប្រាណ និងការគេងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អ វាសំខាន់ណាស់ក្នុងការកំណត់ពួកវា ។

Picture

 ត្រូវប្រាកដថា កូនរបស់អ្នកគេងបានគ្រប់គ្រាន់ ៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការគេងមិនគ្រប់របស់ក្មេងៗ វាធ្វើឱ្យពួកគេងាយនឹងឡើងទម្ងន់ ។ ទម្លាប់នៃការគេងឱ្យមានសុខភាពល្អ គឺត្រូវគេងឱ្យគ្រប់ ។

ដឹងពីអ្វីដែលកូនអ្នកកំពុងញ៉ាំនៅខាងក្រៅផ្ទះ ៖ មិនថានៅសាលារៀនជាមួយមិត្តភក្តិ ឬ ពេលស្ថិតនៅក្នុងផ្ទះទេ យើងត្រូវតែមានការប្រុងប្រយ័ត្នទៅលើរបបអាហាររបស់ពួកគេ ។ ចូរសួរកូនអ្នកអំពីអាហារដែលពួកគេទទួលទាន ។ អប់រំពួកគេ ប្រសិនបើអាហារដែលគេញ៉ាំនោះមិនល្អ ។

Picture

+ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺធាត់ សូមកុំភ្លេចចូលរួមស្តាប់ការបកស្រាយរបស់វេជ្ជបណ្ឌិត​ សៀន​ ហុង​ថេង​ ទាំងអស់គ្នាដែលនឹងមានផ្សាយផ្ទាល់លើហ្វេសប៊ុកផេក របស់កម្មវិធី ទៅពេទ្យ (TOVPET) នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ នេះ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ការចូលរួមស្តាប់នឹងធ្វើឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីបញ្ហាជំងឺធាត់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។