សាលាដំបូង​ខេត្ត​ចេញ​មុខ​បដិសេធ​រឿង​ជន​ម្នាក់​អះអាង​ជា​ជំនួយការ​ចៅក្រម​ឆបោក​ជាង​៥​ពាន់​ដុល្លារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ខេត្ត​ចេញ​មុខ​បដិសេធ​រឿង​ជន​ម្នាក់​អះអាង​ជា​ជំនួយការ​ចៅក្រម​ឆបោក​ជាង​៥​ពាន់​ដុល្លារ

4 ថ្ងៃ មុន
  • Banteay Meanchey

សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​រឿង​ជន​ឆបោក​ជន​រង​គ្រោះ​៣​នាក់​យក​អស់​ជាង​៥​ពាន់​ដុល្លារ​នោះ គឺ​មិនមែន​ជា

ខេត្តបន្ទាយមានជ័យ ៖ សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​រឿង​ជន​ឆបោក​ជន​រង​គ្រោះ​៣​នាក់​យក​អស់​ជាង​៥​ពាន់​ដុល្លារ​នោះ គឺ​មិនមែន​ជា​មន្ត្រី​ក្រឡាបញ្ជី និង​ជា​ជំនួយការ​របស់​ចៅក្រម​នោះ​ទេ គឺ​គ្រាន់តែ​ជា​ជន​ឆបោក​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

Picture

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​បុគ្គល​ឆបោក​ខាងលើ ឈ្មោះ នី ឆេ​ង​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាន​តាំងខ្លួន​ជា​ក្រឡាបញ្ជី ឬ​ជា​ជំនួយការ​ផ្ទាល់​របស់​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។
ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ១-​ឈ្មោះ ស៊ុ ម៉ា​លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ វុ​ទ្ធី វណ្ណ​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ សួន ស៊ី​ម៉ា​ប់ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ដែល​រស់នៅ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​បាន​ជន​ឆបោក​ឈ្មោះ នី ឆេ​ង​ឡេ​ង ប្រើ​ល្បិច ដោយ​អះអាង​ថា ខ្លួន​ជា​ក្រឡាបញ្ជី​កម្មសិក្សា​របស់​លោក អាំង ចិន្តា ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​បាន​ឆបោក​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​៣​នាក់​អស់​ចំនួន​៥,៣៥០​ដុល្លារ ដើម្បី​រត់ការ​ដោះស្រាយ​រឿង​ក្តី និង​ធ្វើ​ប្លង់​ដី ធ្វើ​ស្លាក​លេខ​រថយន្ត និង​ដោះស្រាយ​រឿង​ក្តី​ផ្សេង​ៗ​ទៀត​។

Picture

ក្រោយ​ពេល​ជន​រង​គ្រោះ​៣​នាក់​បាន​ប្តឹង​កម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​សម្របសម្រួល​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏​បាន​ធ្វើការ​ឃាត់​ខ្លូ​ន​ឈ្មោះ នី ឆេ​ង​ឡេ​ង ពី​បទ​ប្រព្រឹត្តិ​បទល្មើស​ឆបោក កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

Picture

ក្រោយមក​ជនសង្ស័យ ក៏​ត្រូវ​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ស្តាប់​ចម្លើយ និង​ពិនិត្យ​សំណុំរឿង​រួច តំណាង​អយ្យការ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ឈ្មោះ នី ឆេ​ង​ឡេ​ង ពី​បទ​(​ឆបោក​) បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បុគ្គល​នេះ ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។

គួរ​រំលឹក​ថា ៖ ហ៊ាន​មែន​! គ្រាន់តែ​ជា​ជំនួយការ​ចៅក្រម​សោះ ដើរ​បោក​ពលរដ្ឋ​យក​លុយ​ខ្ទង់ពាន់​ដុល្លារ

Picture