ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! គ្រាន់តែ​ជា​ជំនួយការ​ចៅក្រម​សោះ ដើរ​បោក​ពលរដ្ឋ​យក​លុយ​ខ្ទង់ពាន់​ដុល្លារ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើការ​ជា​ជំនួយការ​ចៅក្រម

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើការ​ជា​ជំនួយការ​ចៅក្រម ឈ្មោះ នី ឆេ​ង​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នេះ​។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ គឺ ៖ ១-​ឈ្មោះ ស៊ុ ម៉ា​លី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ វុ​ទ្ធី វណ្ណ​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​៣-​ឈ្មោះ សួន ស៊ី​ម៉ា​ប់ អាយុ​៤១​ឆ្នាំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ​នី ឆេ​ង​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-.​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ពី​បទ​រំ​លោ​.​ភលើ​សេចក្តី​ទុកចិត្ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នី ឆេ​ង​ឡេ​ង នេះ មក​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ នី ឆេ​ង​ឡេ​ង បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២១​កន្លង​មកនេះ រូបគេ​បាន​មក​ធ្វើការ​ផ្នែក​ជំនួយការ​ចៅក្រម​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​ចាប់តាំងពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១​នេះ រូបគេ​បាន​បោក​ប្រាក់​អ្នក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​បន្តបន្ទាប់ ដោយ​រូបគេ​អះអាង​ថា ខ្លួន​ជា​ក្រឡាបញ្ជី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក​ចៅក្រម អាំង ចិន្ដា ។

ជនសង្ស័យ​ខាងលើ​ឆ្លើយ​បន្ត​ថា ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​នាក់​ជឿជាក់​លើ​រូបគេ ហើយ​បាន​ពឹងពាក់​រូបគេ​ឱ្យ​ជួយ​រត់ការ​ប្លង់​ដី ដោយ​រូបគេ​យក​ប្រាក់​ចំនួន​២,៨០០​ដុល្លារ អ្នកខ្លះ​ឱ្យ​រត់ការ​ធ្វើ​ស្លាក​លេខ​រថយន្ត និង​ដោះស្រាយ​ម៉ូតូ រូបគេ​យក​ប្រាក់​១,៣០០​ដុល្លារ និង​អ្នកខ្លះ​ទៀត​ឱ្យ​រត់ការ​រឿង​លែងលះ​ប្ដី​ប្រពន្ធ រូបគេ​យក​ប្រាក់​បាន​ចំនួន​១,២៥០​ដុល្លារ ។ ជនសង្ស័យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​រត់ការ​នេះ មិន​បាន​លទ្ធផល​អ្វី​ទាំងអស់ ពីព្រោះ​រូបគេ​បាន​ប្រាក់​ទាំងនោះ​មក​ទុក​ខ្លួនឯង​ទាំងអស់​។

លោក​វរសេនីយ៍ឯក​ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​បាន​បញ្ជាក់​ថា ដោយ​ផ្អែក​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ឈ្មោះ​នី ឆេ​ង​ឡេ​ង ហើយ​នោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូប​នេះ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ