រឿងសំខាន់ៗ ដែលអ្នកគួរដឹងមុនការប្រកួត Euro 2020 ចាប់ផ្តើមនៅយប់នេះ
អន្តរជាតិ ៖ ទីបំផុត! ព្រឹត្តិការណ៍ Euro 2020 បានចូលមកដល់ហើយ ដែលនឹងត្រៀមចាប់ផ្តើមការប្រកួតផ្លូវការរបស់ខ្លួននៅយប់
អន្តរជាតិ ៖ ទីបំផុត! ព្រឹត្តិការណ៍ Euro 2020 បានចូលមកដល់ហើយ ដែលនឹងត្រៀមចាប់ផ្តើមការប្រកួតផ្លូវការរបស់ខ្លួននៅយប់
អន្តរជាតិ ៖ ទីបំផុត! ព្រឹត្តិការណ៍ Euro 2020 បានចូលមកដល់ហើយ ដែលនឹងត្រៀមចាប់ផ្តើមការប្រកួតផ្លូវការរបស់ខ្លួននៅយប់នេះ ផ្ទាល់តែម្តង។ បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងសកលលោក។
ជាមួយគ្នានេះ សារព័ត៌មាន «កោះសន្តិភាព» សូមធ្វើការបង្ហាញជូនរឿងសំខាន់ៗមួយចំនួន ដែលអ្នកគួរដឹង មុនការប្រកួតចូលមកដល់។ គួររំលឹថា ដើម្បីអាចទស្សនាការប្រកួត Euro 2020 នៅកីឡដ្ឋាន Wembley អ្នកគាំទ្រចាំបាច់ត្រូវធ្វើរឿងសំខាន់២
សមាសភាពក្រុមជម្រើសជាតិតំណាងឱ្យប្រទេសចំនួន២៤ ដែលបង្ហាញវត្តមានក្នុងការប្រកួតព្រឹត្តិការណ៍ Euro 2020 ដែលត្រូវបែងចែកជា ៦ ពូល ក្នុងនោះមានដូចជា៖
ពូល A ៖ តួកគី, អ៊ីតាលី, វែល និង ស្វីស
ពូល B ៖ ដាណឺម៉ាក, ហ្វាំងឡង់, បែលហ្ស៊ិក និង រុស្សី
ពូល C ៖ ហូឡង់, អ៊ុយក្រែន, អូទ្រីស និង ម៉ាសេដ្វានខាងជើង
ពូល D ៖ អង់គ្លេស, ក្រូអាត, ស្កុតឡែន និង សាធារណរដ្ឋឆែក
ពូល E ៖ អេស្ប៉ាញ, ស៊ុយអែត, ប៉ូឡូញ និង ស្លូវ៉ាគី
ពូល F ៖ ហុងគ្រី, ព័រទុយហ្កាល់, បារាំង និង អាល្លឺម៉ង់
បើយើងក្រឡែកទៅមើលសមាសភាពក្រុមទាំងអស់នៅក្នុងពូលទាំង ៦ ពូល F ត្រូវបានគេចាត់ទុកថា ជាពូលមរណៈ។ ខណៈដែលគូបើកឆាកនៃព្រឹត្តិការណ៍ Euro 2020 គឺជាការជួបគ្នារវាង តួកគី និង អ៊ីតាលី ក្នុងពូល A ដែលនឹងត្រូវធ្វើឡើងនៅយប់នេះ វេលាម៉ោង ២:០០រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
ក្នុងចំណោមក្រុមទាំង២៤ខាងលើ មានតែ៩ក្រុមប៉ុណ្ណោះ ធ្លាប់ឈ្នះពានរង្វាន់ Euro ដែលមានដូចជា អាល្លឺម៉ង់ (ខាងលិច), អេស្ប៉ាញ, បារាំង, រុស្ស៊ី (សហភាពសូវៀត), អ៊ីតាលី, សាធារណរដ្ឋឆែក (ឆេកូស្លូវ៉ាគី), ព័រទុយហ្គាល់, ហូឡង់ និង ដាណឺម៉ាក ។ ហើយក្នុងចំណោមទាំង៩ក្រុមនេះ មានតែអាល្លឺម៉ង់ (១៩៧២, ១៩៨០, ១៩៩៦) និងអេស្ប៉ាញ (១៩៦៤, ២០០៨, ២០១២) តែប៉ុណ្ណោះ ដែលឈ្នះជើងឯកច្រើនជាងគេ ពោលគឺចំនួន៣ដងដូចគ្នា។
ងាកមកកាន់ប្រទេសរុស្ស៊ី (សហភាពសូវៀត) គឺជាប្រទេសដំបូងគេ ដែលឈ្នះពានរង្វាន់ Euro ពោលគឺកាលពីឆ្នាំ១៩៦០។ ខណៈដែលព័រទុយហ្គាល់ ជាប្រទេសចុងក្រោយគេបង្អស់ឈ្នះពានរង្វាន់នេះ គឺកាលពីឆ្នាំ២០១៦។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចជ្រើសរើសយកកីឡដ្ឋានចំនួន១១ ដើម្បីប្រើប្រាស់សម្រាប់ការប្រកួតចាប់ពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដោយក្នុងនោះរួមមាន ៖ កីឡដ្ឋាន Wembley (អង់គ្លេស), Olimpico (អ៊ីតាលី), Allianz Arena (អាល្លឺម៉ង់), Baku Olympic (អាស៊ែបៃហ្សង់), Krestovsky (រុស្ស៊ី), Puskas Arena (ហុងគ្រី), La Cartuja (អេស្ប៉ាញ), Arena Naționala (រូម៉ានី), Johan Cruyff Arena (ហូឡង់), Hampden Park (ស្កុតឡែន) និងកីឡដ្ឋាន Parken (ដាណឺម៉ាក)។
ហើយក្នុងចំណោមកីឡដ្ឋានទាំងអស់ ក្នុងនោះកីឡដ្ឋាន Wembley នឹងត្រូវប្រើប្រាស់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រផងដែរ សម្រាប់ព្រឹត្តិការណ៍ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រហូតថ្ងៃទី១១ ខែកក្កដា ឆ្នាំដដែល។
ដោយសារធ្វើឡើងអំឡុងពេលពិភពលោក កំពុងជួបវិបត្តិកូវីដ១៩។ UEFA សម្រេចដាក់ចេញវិធានការច្រើន ដើម្បីធានាថា ការប្រកួតធ្វើឡើងប្រកបដោយសុវត្ថិភាព។ អ្នកគាំទ្រត្រូវបានអនុញ្ញាត ឱ្យចូលទស្សនាការប្រកួតទាំង៥១ប្រកួត។ ប៉ុន្តែស្ថិតក្រោមការកំណត់ចំនួនចាប់ពី ២៥% រហូតដល់១០០% នៃចំនួនផ្ទុកនៃកីឡដ្ឋាន ដោយអាស្រ័យលើអាជ្ញាធរក្នុងតំបន់រៀងៗខ្លួន។
អ្នកគាំទ្រក៏ត្រូវអនុវត្តដាច់ខាត ជាមួយពិធីសារការពារការឆ្លងកូវីដ១៩ របស់អាជ្ញាធរក្នុងតំបន់ពួកគេ។ ជាក់ស្តែងនៅអង់គ្លេស អាជ្ញាធរបានតម្រូវឱ្យអ្នកគាំទ្រត្រូវតែបង្ហាញប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ឬការធ្វើតេស្តអវិជ្ជមានមុនពេលត្រូវបានអនុញ្ញាតចូលទស្សនាក្នុងកីឡដ្ឋាន Wembley៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ