ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កម្ពុជា ច្រានចោលព័ត៌មាន​មិន​ពិត ដែល​ថា វីរុស​កូ​វី​ដ​-១៩ ជា​បាក់តេរី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ច្រាន​ចោលការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ថា វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ច្រាន​ចោលការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ថា វីរុស​កូ​វី​ដ​-១៩ ជា​បាក់តេរី ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​វិទ្យុសកម្ម និង​បញ្ចូល​ឈាម​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ។

ការ​ប្រកាស​ច្រានចោល​របស់​ក្រសួងសុខាភិបាល​នេះ ដោយសារ​កាលពី​ម្សិលមិញ និង​ថ្ងៃនេះ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម មានការ​ចែកចាយ​អត្ថបទ​មួយ​ថា ប្រទេស​សិង្ហ​បុរី បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩ រក​ឃើញ​ថា​កូ​វី​-១៩ មិនមែន​ជា​វីរុស​ទេ ប៉ុន្តែ​ជា​បាក់តេរី ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​វិទ្យុសកម្ម និង​បញ្ចូល​ឈាម បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ព្រមទាំង​អាច​បណ្តាល​ឲ្យ​ឈាម​របស់​មនុស្ស​មានការ​កកឈាម និង​បណ្តាល​ឲ្យ​កំណក​ឈាម​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម ព្រោះ​ខួរក្បាល​បេះដូង និង​សួត មិន​អាច​ទទួល​បាន​អុកស៊ីហ្សែន ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ឆាប់រហ័ស និង​មាន​សរសេរ​ដាក់​ប្រភព​ថា ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី ទៀត​ផង​នោះ ទាំងនេះ​គឺជា​ព័ត៌មាន​មិន​ពិត ក្លែងបន្លំ និង​បំពុលសង្គម នៅ​ក្នុង​ដំណាក់កាល ដែល​បណ្តា​ប្រទេស​នៅ​លើ​សកលលោក បាន និង​កំពុង​រង​គ្រោះ ដោយ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​-១៩ ។

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សូ​ម្បី​តែ​អង្គការ​សុខភាព​ពិភពលោក ក៏​នៅ​តែ​ពន្យល់​ថា ជំងឺ​កូ​វី​ដ​-១៩ ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ (​មិនមែន​ដោយ​បាក់តេរី​នោះ​ឡើយ​) ដែល​គេ​មិន​ទាន់​មាន​រក​ឃើញ​ឱសថ​សម្រាប់​ព្យាបាល​ជាក់លាក់​ណាមួយ​នោះ​ឡើយ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ