ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ស៊ូ​ជី​ ជាប់ចោទ​ពី​បទ​ពុក​រលួយ​ថ្មី​ៗ​ទៀត

1 ខែ មុន

កាសែត GLOBAL NEW LIGHT OF MYANMAR រាយការណ៍​នា​ថ្ងៃ​ទី​១០ មិថុនា​ថា បទចោទប្រកាន់​ថ្មី​ៗ​ពី​បទ
ពុក​រលួយ ត្រូវ​បាន​ធ្វើ​ប្រឆាំង​អតីត​មេដឹកនាំសី​ុ​វិល​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី និង​អតីតអ្នក​ទទួលខុសត្រូវ​២​នាក់​ទៀត

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាសែត GLOBAL NEW LIGHT OF MYANMAR រាយការណ៍​នា​ថ្ងៃ​ទី​១០ មិថុនា​ថា បទចោទប្រកាន់​ថ្មី​ៗ​ពី​បទ
ពុក​រលួយ ត្រូវ​បាន​ធ្វើ​ប្រឆាំង​អតីត​មេដឹកនាំសី​ុ​វិល​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី និង​អតីតអ្នក​ទទួលខុសត្រូវ​២​នាក់​ទៀត​នៃ​រដ្ឋាភិបាល​លោកស្រី ។

កាសែត​រដ្ឋ​នោះ​បាន​ដកស្រង់​របាយការណ៍ របស់​គណៈកម្មាធិការ តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយដែល​ថ្លែង​ថា ការ​ចោទប្រកាន់​ផ្ដោត​លើ​ការ​ប្រើប្រាស់​ទាំង​បំពាន​បណ្ដា​ដីធ្លី​សម្រាប់​មូលនិធិ​សប្បុរសធម៌ DAW KHIN KYI ដែល​ដឹកនាំ​ដោយ​លោកស្រី​ស៊ូ​ជី ព្រមទាំង​ការ​ចោទប្រកាន់​មុន​ៗ ទាក់ទិន​នឹង​ការ​ទទួល​ប្រាក់ និង​មាស ។

គណៈកម្មាធិការ​នោះ​គូសបញ្ជាក់​ថា បណ្ដា​សំណុំរឿង​ចោទប្រកាន់​ប្រឆាំង​លោកស្រី​ស៊ូ​ជី​និង​មន្ត្រីជាន់ខ្ពស់​២​នាក់​ទៀត ត្រូវ​បង្ហាញ​ក្នុង​ស្នងការ​ដ្ឋា​ន​ប៉ូលិស​កាលពី​ថ្ងៃ​ទី​៩ មិថុនា ។

កាសែត​នោះ​បញ្ជាក់​ថា​លោកស្រី​ស៊ូ​ជី ត្រូវ​កាត់ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន ។ ដូច្នេះ​លោកស្រី​ស៊ូ​ជី​ត្រូវ​ជាប់ចោទ​យោង​តាម​មាត្រា​ទី​៥៥​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ។ ច្បាប់​នោះ​គ្រោង​ដាក់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ចំពោះ​អ្នក​ដែល​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត ។ រ៉​យ​ទ័​រ​មិន​អាច​ទាក់ទង​បានជា​មួយ​បណ្ដា​មេធាវី​លោកស្រី​ស៊ូ​ជី ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​នោះ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo