ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលក.ម្ម​កុមារ​បាន​កើន​ឡើងជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍

1 ខែ មុន

អន្តរជាតិ ៖ អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ នេះ​ថា ពិភពលោក​បាន​កត់សម្គាល់​អំពី​ការ​

អន្តរជាតិ ៖ អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ នេះ​ថា ពិភពលោក​បាន​កត់សម្គាល់​អំពី​ការ​កើនឡើង​ពលក.ម្ម​កុមារ​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​។ ហើយ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ កំពុង​គំរា.មកំហែង ក៏​ដូច​ជា​ជំរុញ​កុមារ​ៗ​រាប់​លាន​នាក់​បន្ថែម​ទៀត ឱ្យ​មាន​វាសនា​ដូច​គ្នា​។

របាយការណ៍​រួម​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​ទីភ្នាក់ងារ​កុមារ​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) បាន​បង្ហាញ​ថា ចំនួន​ពលក.ម្ម​កុមារ​មាន​១៦០​លាន​នាក់ នៅ​ដើមឆ្នាំ​២០២០ ដែល​ជា​ការ​កើនឡើង​រហូត​ដល់​៨,៤​លាន​នាក់ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក​។
ការ​កើនឡើង​នេះ បាន​ចាប់ផ្តើម​មុន​ពេល​មានការ​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​ទៀត​។ ដែល ជា​សញ្ញា​ផ្ទុយ​ស្រឡះ​នៃ​និន្នាការ​ធ្លាក់​ចុះ ដែល​បាន​រក​ឃើញ​ចំនួន​ពលកម្ម​កុមារ​ធ្លាក់​ចុះ​៩៤​លាន​នាក់ នៅ​ចន្លោះ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៦ ។

នៅ​ពេល​វិបត្តិ​កូ​វី​ដ​១៩ ចាប់ផ្តើម​ដំបូង កុមារ​១​នាក់​ក្នុង​ចំណោម​១០​នាក់​នៅ​ទូ​ទាំង​ពិភពលោក បាន​បង្ខំចិត្ត​ធ្វើការ​។ ក្នុង​នោះ អនុ​តំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​។

នៅ​ក្នុង​របាយការណ៍​បាន​ព្រមាន​ថា ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់ ដើម្បី​ជួយ​គ្រួសារ​ដែល​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នោះ​ទេ​។ កុមារ​ជិត​៥០​លាន​នាក់​ផ្សេង​ទៀត អាច​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។ ហើយ​ប្រសិនបើ​ការ​ប៉ាន់ស្មាន​ចុង​ក្រោយ​នៃ​ភាព​ក្រីក្រ​កើនឡើង ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ កុមារ​ចំនួន​៩​លាន​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​នៅ​ចុងឆ្នាំ​២០២២ ។

លោកស្រី Henrietta Fore ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​យើង​កំពុង​បាត់បង់​ជំ​ហ៊ាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ដើម្បី​បញ្ចប់​ពលក.ម្ម​កុមារ​»​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា «​វិបត្តិ​របស់​កូ​វី​ដ​១៩ កំពុង​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ​។ ហើយ​ប្រសិនបើ​ការ​គាំពារ​សង្គម​ថយ​ចុះ​ពី​កម្រិត​បច្ចុប្បន្ន ដោយសារ​វិធានការ​រឹតត្បិត និង​កត្តា​ដទៃ​ទៀត​។ នោះ​ចំនួន​កុមារ​ដែល​ធ្លាក់​ចូល​ក្នុង​ពលក.ម្ម​កុមារ អាច​កើនឡើង​៤៦​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​ក្រោយ​»​។

សូម​បញ្ជាក់​ថា របាយការណ៍​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​រៀង​រាល់​៤​ឆ្នាំ​ម្តង បាន​បង្ហាញ​ថា កុមារ​ដែល​កំពុងធ្វើការ​មាន​អាយុ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ​១១​ឆ្នាំ ដែល​នេះ​ជា​ចំនួន​ជាង​ពាក់កណ្តាល​នៃ​តួលេខ​ជាស​កល​៕ (​ដកស្រង់​ចេញពី France24)

Picture
លោកស្រី Henrietta Fore
Picture
Picture
Picture
Picture
Picture