ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា អគារមួយបានបាក់កាលពីរសៀលថ្ងៃទី៩ មិថុនា នៅទីក្រុង GWANGJU ភាគនិរតីប្រទេស បណ្ដាលឲ្យមនុស្ស៩នាក់ស្លា.ប់ និង៨នាក់រងរបួសធ្ងន់ ។ គ្រោះថ្នាក់នោះកើតមាននាវេលាម៉ោង១៦និង២២នាទីម៉ោងក្នុងស្រុក ដោយអគារគម្ពស់៥ជាន់នោះបានបាក់កប់រថយន្តបឺស១គ្រឿងដែលឈប់នៅជិតការដ្ឋានកំពុងសាងសង់ ។

នាវេលាម៉ោង២០និង៤០នាទី មនុស្ស៩នាក់ ត្រូវបានរកឃើញថា ស្លា.ប់ និង៨នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីសង្គ្រោះ ។ ជនរងគ្រោះទាំងអស់ សុទ្ធសឹងតែជាអ្នកដំណើរដែលជិះក្នុងរថយន្តបឺស១គ្រឿងខាងលើ ។ ហើយពីដំបូងពួកអ្នកជួយសង្គ្រោះគិតថា មានមនុស្សទាំង១២នាក់ស្ថិតក្នុងរថយន្តបឺស តែគេបានរកឃើញថា ជន
រងគ្រោះដទៃៗទៀតជាប់ក្នុងរថយន្តបឺស ។ ហើយដំបូងគេក៏គិតថា មានរថយន្ត២គ្រឿងទៀតកប់ក្នុងគំនរបាក់បែកដែរ តែអាជ្ញាធរបន្ទាប់មកអះអាងថា ដោយពិនិត្យលើកាមេរ៉ាត្រួតពិនិត្យរថយន្តទាំងនេះគេចផុតពីគ្រោះថ្នាក់ទាំងប្រផិតប្រផើយ ។

ពួកអ្នកជួយសង្គ្រោះ ក៏តាមរកដែរ តែបណ្ដាកម្មករ ឬអ្នកដំណើរដែលអាចកប់ក្នុងគំនរបាក់បែក ។ ចំណែកមូលហេតុនៃការបាក់អគារនេះ នៅមិនទាន់ដឹងនៅឡើយទេ ៕ ដកស្រង់ចេញពីវេបសាយ ៖ yna





ចែករំលែកព័តមាននេះ