ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ដូន​កែវចុះ​យក​សំណាក​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ​បន្ត​ទៀត ក្រោយ​ពី​បិទ​ខ្ទប់​ផ្សារ​ធំ​តាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ…

ខេត្តតាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ និង​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចុះ​ពិនិត្យ​ការ​យក​សំណាក​បងប្អូន​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ និង​នៅ​តាម​មូលដ្ឋាន​ដែល​មក​ផ្តល់​សំណាក​នៅ​មណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត ដែល​មិន​ទាន់​យក​សំណាក​អស់​ក្រោយ​ពី​បិទ​ខ្ទប់​ផ្សារ​ធំ​តាកែវ ។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា បន្ទាប់​ពី​បី​ទ​ខ្ទប់​ផ្សារ​ធំ​តាកែវ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ២០២១ វេលា​ម៉ោង​១២​ថ្ងៃត្រង់ កន្លង​ទៅ​នេះ អាជ្ញាធរ​ក្រុង​សហ​ការណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ធ្វើតេស្ត​យក​សំណាក​១​រសៀល នឹង​ធ្វើតេស្ត​យក​សំណាក​នៅ​ថ្ងៃ​ទី​៧ និង​ទី​៨​នឹង​បន្ត​ធ្វើតេស្ត​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ២០២១ នេះ បាន​ចំនួន​១០៥៣​នាក់​ហើយ ដោយ​ធ្វើតេស្ត​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៥៤ នាក់ ហើយ​នៅ​សល់​ជាង​២០០​នាក់​ទៀត កំពុង​តែ​យក​សំណាក​បន្ត​ទៀត ។

លោក​អភិបាលក្រុង​បាន​បន្ត​ថា យើង​ស​ង្ឃឹ​ង​បងប្អូន​អាជីវករ​យើង​ដែល​នៅ​សល់ និង​កំពុង​តែ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ កុំអោយ​មាន​វិជ្ជមាន​ទៅ​ចុះ ព្រោះ​អាជ្ញាធរ​មិន​ចង់​ឃើញ​បងប្អូន​ជួប​ទុក​លំបាក​ឡើយ ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​យើង​ទាំងអស់​គ្នា​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល អោយ​បាន​ត្រឹមត្រូវ និង​ជា​ប្រចាំ​ផង គឺ​ដើម្បី​ខ្លួន​យើង​នឹង​គ្រួសារ​យើង​គ្មាន​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ