ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សាន់ ហ្វឺ​រី គ្រោង​ចូល​និវត្តន៍​ក្រោយ​ជំនួប​ជាមួយ​វ្ល៉ា​ឌី​មៀរ ឃ្លី​ត​ស្កូ

8 ឆ្នាំ មុន

កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​អង់គ្លេស​ថៃ​សាន់ ហ្វឺ​រី​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​គេ​អាច​នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​កីឡាករ​អ៊ុយ​ក្រែ​ន​វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ ចុងខែ​នេះ ។

កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​អង់គ្លេស​ថៃ​សាន់ ហ្វឺ​រី​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​គេ​អាច​នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​កីឡាករ​អ៊ុយ​ក្រែ​ន​វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ ចុងខែ​នេះ ។

ថ្លែងប្រាប់​BBC Sport ហ្វឺ​រី​បាន​បញ្ជាក់​ថា​៖«​បន្ទាប់​ពី​ការ​ប្រកួត​ចុងខែ​នេះ ខ្ញុំ​មិន​មាន​កិច្ចការ​សំខាន់​ដែល​ត្រូវធ្វើ​ឡើយ ហើយ​ខ្ញុំ​នឹង​ចាប់​យក​ផ្នែក​ថ្មី​ផ្សេង​ទៀត​ក្នុង​ជីវិត ។ ប្រសិនជា​ខ្ញុំ​មិន​មានការ​ជំរុញ​និង​លើកទឹកចិត្ត​បន្ថែម​ទៀត អ​ញ្ចឹ​ង តើ​គួរ​គិត​ធ្វើ​អ្វី?»​។

សូម​បញ្ជាក់​ថា កីឡាករ​ប្រដាល់​មិន​ធ្លាប់​ចាញ់​វ័យ​២៧​ឆ្នាំ​រូប​នេះ​នឹង​ឡើង​សង្វៀន​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ស្ថាប័ន WBA, IBF និង WBO​ពី​វ្ល៉ា​ឌី​មៀ​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ខាង​មុខ​នេះ​។ ការ​ប្រកួត​នឹង​រៀបចំ​នៅ​សង្វៀន Esprit Arena​ក្រុង Düsseldorf ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ហ្វឺ​រី មាន​ឯតទគ្គ​កម្ម​ប្រកួត​២៤​លើក​មិន​ធ្លាប់​ចាញ់​ម្តងណា​ឡើយ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្នុង​ចំនួន​ជ័យជម្នះ​នេះ​គឺ​មាន​១៨​លើក​ដែល​គេ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ។ នេះ​គឺជា​ចំណុច​មួយ​ដែល​នាំ​ឱ្យ​វ្ល៉ា​ឌី​មៀ​ព្រួយបារម្ភ ។

កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ វ្ល៉ា​ឌី​មៀ​បាន​អះអាង​ថា ខ្លួន​ពិតជា​បារម្ភ​ពេល​ជួប​ជាមួយ​ថៃ​សាន់ ហ្វឺ​រី ។ គេ​និយាយ​ថា ហ្វឺ​រី​ជា​គូប្រកួត​ទី​១​ដែល​មិន​ងាយ​ផ្តួល​បាន​ដោយ​ស្រួល​ៗ ។ ដៃ​វែង ជើងវែង និង​កម្ពស់​២,០៦​សង់ទីម៉ែត្រ​ជា​អំណោយផល និង​ប្រៀប​ឈ្នះ ។ នេះ​ជា​ការ​អះអាង​របស់​វ្ល៉ា​ឌី​មៀ ។

ជាមួយនឹង​ឯតទគ្គ​កម្ម​ប្រកួត​៦៧​លើក ឈ្នះ​៦៤​លើក ចាញ់​៣​លើក វា​ជា​លើក​ទី​១​ហើយ​សម្រាប់​វ្ល៉ា​ឌី​មៀ​ដែល​ពោល​ពាក្យ​សរសើរ​ដៃគូ​មុន​ឡើង​សង្វៀន ។ រយៈពេល​១១​ឆ្នាំ​មកនេះ​គឺ​គ្មាន​កីឡាករ​ណា​ម្នាក់​អាច​យកឈ្នះ​រូបគេ​បាន​នៅឡើយ​ទេ ៕