ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្រណុក​តែ​ខ្វះ​សេចក្ដី​ព្យាយាម

2 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​តែង​ចង់​ស្រណុក សុខ​ស្រួល​កាយ​ចិត្ត តែ​ពួក​គេ​ខ្វះ​សេចក្ដី​ព្យាយាម លះ​សេចក្តី​ប្រឹងប្រែង​ចេញ​អស់ ពួក​អ្នក​ទាំងនោះ​នឹង​មិន​អាច​រួច​អំពី​សេចក្ដី​ទុក្ខ ជួប​សុខ​ស្រណុក​ស្រួល​បាន​ឡើយ ដែល​លោក​ចាត់​ថា​ជា​មនុស្ស​ទូល​ទុក្ខ​ទៅ​មុខ​រហូត ។ សេចក្ដី​ព្យាយាម​ប្រឹងប្រែង​គឺជា​ពរ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​ទាំងអស់ ព្រោះ​ជា​ហេតុ​នាំ​សត្វលោក​ឲ្យ​រួច​ផុត​ទុក្ខ​លំបាក​បាន…

បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​តែង​ចង់​ស្រណុក សុខ​ស្រួល​កាយ​ចិត្ត តែ​ពួក​គេ​ខ្វះ​សេចក្ដី​ព្យាយាម លះ​សេចក្តី​ប្រឹងប្រែង​ចេញ​អស់ ពួក​អ្នក​ទាំងនោះ​នឹង​មិន​អាច​រួច​អំពី​សេចក្ដី​ទុក្ខ ជួប​សុខ​ស្រណុក​ស្រួល​បាន​ឡើយ ដែល​លោក​ចាត់​ថា​ជា​មនុស្ស​ទូល​ទុក្ខ​ទៅ​មុខ​រហូត ។

សេចក្ដី​ព្យាយាម​ប្រឹងប្រែង​គឺជា​ពរ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​ទាំងអស់ ព្រោះ​ជា​ហេតុ​នាំ​សត្វលោក​ឲ្យ​រួច​ផុត​ទុក្ខ​លំបាក​បាន ដូចដែល​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្ដែង​ថា វិ​រិ​យេ​ន ទុក្ខម​ច្ចេ​តិ ឆ្លង​ចាក​សេចក្ដី​ទុក្ខ​បាន​ដោយ​សេចក្ដី​ព្យាយាម ។

ការងារ​ចិញ្ចឹមជីវិត​ខ្លះ​ដូច​ជា ការងារ​ដាំ​ដុះ ការងារ​រាជការ ការងារ​តាម​អង្គភាព​ស្ថាប័ន​នានា មើល​ពី​ក្រៅ​ទៅ​ហាក់បីដូចជា​ការងារ​សម្រាប់​ផ្ទាល់ខ្លួន​ម្នាក់​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ពិនិត្យ​ឲ្យ​ដិត​ដល់​ទៅ គ្រប់​ការងារ​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​ទាំងអស់​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​ជា​កិត្តិយស​របស់​ប្រទេស​ជាតិ​ទាំងមូល​ផង ព្រោះ​​គេ​អាច​ដឹង​ថា​ប្រទេស​មួយ​ដែល​រីក​ចម្រើន​ទៅ​បាន លុះ​ណា​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នោះ​មាន​លក្ខ​ណៈ​សមរម្យ បរិបូណ៌​ដោយ​គ្រឿង​ឧបភោគ បរិភោគ ។

សូម​មនុស្ស​គ្រប់​រូប​មានការ​ងារ​របស់​ខ្លួន​ជាទី​ពឹង សូមកុំ​ពឹង​ដង្ហើម​អ្នក​ដទៃ​ដក​ចេញចូល​ឱ្យ​សោះ ត្រូវ​ប្រឹងប្រែង​នឹង​ការងារ​ទាំងអស់​គ្នា នោះ​ជីវិត​ពិតជា​មាន​សុភមង្គល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ