ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ស្លាក​លេខយាន​យន្ត​ស្លាក​លេខ​ពិសេស​ក្នុង​រយៈពេល​កូ​វី​ដ​១៩ ​វាយលុក​មិនសូវ​ប៉ះពាល់ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ការ​ធ្វើ​ស្លាក​លេខ​យ​ន​យន្ត​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​រក​ចំណូល​ថវិកា​ចូល​រដ្ឋ​បានការ​ជួប​ផលវិបាក ក្នុង​រយៈពេល​កូ​វី​ដ​១៩ បាន​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ធ្វើ​ស្លាក​លេខ​ពិសេស ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ការ​ធ្វើ​ស្លាក​លេខ​យ​ន​យន្ត​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​រក​ចំណូល​ថវិកា​ចូល​រដ្ឋ​បានការ​ជួប​ផលវិបាក ក្នុង​រយៈពេល​កូ​វី​ដ​១៩ បាន​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ធ្វើ​ស្លាក​លេខ​ពិសេស ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១​ថា ចាប់តាំងពី​កូ​វី​ដ​១៩ បាន​ផ្ទុះ​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ មក​ការ​ធ្វើ​ស្លាក​លេខ​រថយន្ត​បាន​ធ្លាក់​ចុះ ពិសេស​នោះ​ដោយសារ​ទប់ស្កាត់​ការ​រីក​រាលដាល​កាន់តែ​ច្រើន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​បិទ​ផ្អាក​មួយ​រយៈពេល​នៅ​កន្លែង​ផ្តល់​សេវា​សាធារណៈ ។

លោក​បញ្ជាក់​ថា «​ផល​លំបាក​នៃ​ការ​ធ្វើ​ស្លាក​លេខ គឺ​មានការ​ប៉ះពាល់​ជា​រួម​ហើយ ពីព្រោះ​កន្លង​ទៅ​យើង​បាន​បិទ​នៅ​កន្លែង​ផ្តល់​សេវា​មួយ​ចំនួន ។ អី​ញ្ចឹ​ង​ការ​បិទ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំនួន​តិច​ក្នុង​ការ​ទៅ​ទទួល​សេវា​ធ្វើ​ស្លាក​លេខ​» ។

យ៉ាងណា​ក្តី អ្នកនាំពាក្យ​ក្រសួង​ក៏​មិន​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​បិទ​កន្លែង​ផ្តល់​សេវា​ក៏​ដូច​ជា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ មក​ក្រសួង​មិន​ទាន់​បាន​បូក​តួលេខ​អ្នក​ដែល​ធ្វើ​ស្លាក​លេខ​មាន​ចំនួន​ប៉ុន្មាន ហើយ​ថវិកា​ទទួល​បាន​ប៉ុន្មាន​នោះ​ទេ ។

យ៉ាងណា​ក្តី​ចំពោះ​ការ​ធ្វើ​ស្លាក​លេខ​យានយន្ត​នេះ​ដែរ លោក​បញ្ជាក់​ថា ៖«​បើ​ព្រៀប​ធៀប​ចំពោះ​ការ​ធ្វើ​ស្លាក​លេខ​ពិសេស និង​ការ​ធ្វើ​ស្លាក​លេខ​ធម្មតា​នោះ គឺ​ការ​ធ្វើ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​មិន​ប៉ះពាល់​ច្រើន​ដូច​ជា ការ​ធ្វើ​ស្លាក​លេខ​ធម្មតា​នោះ​ទេ ដោយសារ​ចំនួន​ធ្វើ​មិន​ច្រើន​ដូច​លេខ​ពិសេស​នោះ​ទេ​» ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចាប់ផ្តើម​បិទ​កន្លែង​ធ្វើ​ស្លាក​លេខ​ធម្មតា​ភ្លាម ចំនួន​ការ​ធ្វើ​ស្លាក​លេខ គឺ​ធ្លាក់​យ៉ាង​គំហុក​តែ​ម្តង ប៉ុន្តែ​លេខ​ពិសេស​ផ្ទាល់ខ្លួន​(​លេខ​កម្ពុជា​)​មិន​បាន​ប៉ះពាល់​ច្រើន​នោះ​ទេ ដោយសារ​ចំនួន​តិច​ក្នុង​រយៈពេល​ប្រចាំ​ថ្ងៃ ។

ក្រសួង​សាធារណការ​បាន​ប្រកាស​ចាប់ផ្តើម​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ធម្មតា​វិញ ហើយ​ក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​មានការ​ធូ​ស្រាល​បន្តិច ។

ក្រសួង​ថា មណ្ឌល​ផ្តល់​សេវា​សាធារណៈ​បាន​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើការ​ទៅ​ជា​ម៉ោង​ធ្វើការ​ធម្មតា​វិញ ចាប់ពី​ថ្ងៃ​ទី​២៤ ខែឧសភា​តទៅ ។ បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​អ្នក​ដែល​ចង់បាន​ផ្លា​ក​លេខ​ជា​ឈ្មោះ តួអក្សរ ឬ លេខ​…​ជាដើម ដែល​អាច​ប្រើ​បាន​ត្រឹម​៨​ខ្ទង់ ។ ចំនួន​ខ្ទង់​កាន់តែ​ច្រើន តម្លៃ​កាន់តែ​ធូរ​ថ្លៃ ។

លេខ​ពិសេស​ផ្ទាល់ខ្លួន មាន​តម្លៃ​ចាប់ពី​២​លាន​រៀល ឡើង​ទៅ​ចំពោះ​លេខ​៨​ខ្ទង់ ។ ស្រប​ជាមួយ​គ្នា​ផង​ដែរ លេខ​រាជធានី​-​ខេត្ត​ទូទៅ នៅ​តែ​ដំណើរការ​ធម្មតា ហើយ​មិន​តម្រូវ​ឲ្យ​ផ្លាស់​ប្តូរ​ឡើយ ឯ​តម្លៃ​ធម្មតា ហើយ​ក៏​មាន​លេខ​បញ្ចុះតម្លៃ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ