ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​នឹង​រថយន្ត បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្លូវដែក​។ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ត ០១​គ្រឿង​ម៉ាក ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6552 ដែល​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ជាង នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករ​ចម្ការ ក្បែ​ចំណុច​កើតហេតុ​មាន​ទីលំនៅ​ភូមិ​អូរ​ត្រ​ចាក់​ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បាន​បើកបរ​ឆ្លង​ផ្លូវដែក​ខណៈ​មាន​រថភ្លើង​មួយ​ខ្សែ ដែល​មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​បុក​រថយន្ដ​តែ​ម្ដង អ្នកបើកបរ​ឈ្មោះ​ន​ង គី​ម​លេង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន រាជធានី​ភ្នំពេញ​។ ករណី​គ្រោះថ្នាក់​ខាងលើ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​មនុស្ស​ចំនួន​០១​នាក់ គឺ​ឈ្មោះ ជាង នី អ្នកបើកបរ​រថយន្ដ របួស​មធ្យម​។

បច្ចុប្បន្ន ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ខេត្ត​ព្រះ​សីហ​នុ រីឯ​វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ គួរ​បញ្ចា​ក់​ផង​ដែរ ករណី​រថយន្ត​បើកបរ​ឆ្លង​ផ្លូវដែក ហើយ​ត្រូវ​បាន​រថភ្លើង​បុក​នៅ​តំបន់​ស្រុក​ព្រៃ​នប់​ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​វែង តែង​កើត​មាន​ជា​បន្តបន្ទាប់ គឺ​កើត​មាន​តែ​ផ្លូវ​តូច​ៗ​ឆ្លងកាត់​ដូច​ជា ផ្លូវ​ចូល​ទៅ​ចម្ការ និង​ផ្លូវ​រថយន្ត​ដឹក​ដី​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ