ប្រកួត​ថ្ងៃមុន​ឱប​គ្នា​ច្រើន​ពេក Floyd និង Logan ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ថ្ងៃមុន​ឱប​គ្នា​ច្រើន​ពេក Floyd និង Logan ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម

4 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ អ្នកគាំទ្រ​កីឡាប្រដាល់​បាន​រិះគន់ ក៏​ដូច​បង្កើត​រូបភាព​អនុស្សាវរីយ៍​ដ៏​អស់សំណើច​ជា​ច្រើន (Trolls) នៅ​លើ​

សហរដ្ឋអាមេរិក ៖ អ្នកគាំទ្រ​កីឡាប្រដាល់​បាន​រិះគន់ ក៏​ដូច​បង្កើត​រូបភាព​អនុស្សាវរីយ៍​ដ៏​អស់សំណើច​ជា​ច្រើន (Trolls) នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​បាន​ទស្សនាការ​ប្រកួត​រវាង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather និង​តារា​យូ​ធូប​ដ៏​ល្បី​អា​មេ​រិ​ក Logan Paul ដែល​ទើបតែ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ គួររំលឹកថា ក្តៅ​ៗ! ជំនួប Floyd និង Logan Paul បញ្ចប់​ទៅ​ដោយ​វេច​លុយ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន

ការ​ប្រកួត​ក្រៅផ្លូវការ ដែល​មាន​រយៈពេល​៨​ទឹក និង​គ្មាន​វត្តមាន​ចៅក្រម​ដាក់​ពិន្ទុ រវាង​អ្នក​ទាំង​២ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​អ្នក​ឈ្នះ​ឡើយ​។ ដោយសារ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​។

អ្នកគាំទ្រ​ដែល​ខំ​ចំណាយ​ប្រាក់ ដើម្បី​បាន​ទស្សនាការ​ប្រកួត​នេះ បាន​សម្តែង​ការ​ខកចិត្ត​ដោយ​លើក​ឡើង​ថា រយៈពេល​៨​ទឹក ពួក​គេ​បាន​ត្រឹម​មើល​កីឡាករ​ទាំង​២ ឱប​គ្នា​តែ​ប៉ុណ្ណោះ ដោយ​ពុំ​សូវ​មានការ​វាយ​ចេញ​ណាមួយ គួរ​ឱ្យ​ជក់ចិត្ត​ខ្លាំង​ឡើយ​។

ដោយឡែក​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម បាន​នាំ​គ្នា​យក​រូបភាព​កីឡាករ​ទាំង​២​ក្នុង​ការ​ប្រកួត ទៅ​កាត់ត​បែប​កំប្លែង​ជា​ច្រើន​។ ហើយ​ក្នុង​ចំណោម​​នោះ ម្ចាស់​គណនី Twitter ម្នាក់​បាន​សរសេរ​ថា «​ពួក​យើង​បាន​ចំណាយ​ប្រាក់ ដើម្បី​មើល​បុរស​ពីរ​នាក់​ឱប​គ្នា​។ មិនមែន​ជា​ការ​ប្រដាល់​ទេ​»៕ (​ដកស្រង់​ចេញពី Dailymail)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture