ប្រារឰ​នូវ​អ្នក​ស្តាប់ធម៌​ក្នុង​ថ្ងៃឧបោសថសីល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារឰ​នូវ​អ្នក​ស្តាប់ធម៌​ក្នុង​ថ្ងៃឧបោសថសីល

4 ថ្ងៃ មុន

ក្នុង​សម័យ​នៃ​ថ្ងៃឧបោសថសីល​មួយ មហាជន​បាន​ប្រជុំ​គ្នា​ធ្វើបុណ្យ​ឲ្យ​ទាន និង​មានការ​ស្តាប់​ព្រះធម៌​ទេសនា​រហូត​ដល់​ព្រឹក ពួក​ខ្លះ​មាន​សេចក្តី​ត្រេក​ត្រ​ឣា​ល​ក្នុង​កាម​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ពួក​ខ្លះ​ដេក​លក់​ក្នុង​ព្រះ​វិហារ​ដល់​ព្រឹក​ឡើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ។ ភិក្ខុ​ទាំងឡាយ​បានឃើញ​យ៉ាង​ដូច្នេះ​ហើយ ក៏​ជួបជុំ​គ្នា​និយាយ​ឣំ​ពី​រឿង​នោះ ។ ព្រះ​សាស្តា…

ក្នុង​សម័យ​នៃ​ថ្ងៃឧបោសថសីល​មួយ មហាជន​បាន​ប្រជុំ​គ្នា​ធ្វើបុណ្យ​ឲ្យ​ទាន និង​មានការ​ស្តាប់​ព្រះធម៌​ទេសនា​រហូត​ដល់​ព្រឹក ពួក​ខ្លះ​មាន​សេចក្តី​ត្រេក​ត្រ​ឣា​ល​ក្នុង​កាម​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ពួក​ខ្លះ​ដេក​លក់​ក្នុង​ព្រះ​វិហារ​ដល់​ព្រឹក​ឡើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ។ ភិក្ខុ​ទាំងឡាយ​បានឃើញ​យ៉ាង​ដូច្នេះ​ហើយ ក៏​ជួបជុំ​គ្នា​និយាយ​ឣំ​ពី​រឿង​នោះ ។

ព្រះ​សាស្តា ស្តេច​យាង​មក​ក្នុង​ទីប្រជុំ សម្តែង​ធ​ម្មី​កថា ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថា​៖ បណ្តា​មនុស្ស​ទាំងឡាយ ពួក​ជន​ណា ដែល​ឆ្លង​ដល់ត្រើយ គឺ​ព្រះ​និព្វាន ពួក​ជន​នោះ​មាន​ប្រមាណ​តិច​ពេក​ណាស់​, ចំណែកឯ​ពួក​សត្វ​ក្រៅពី​នេះ​​រមែង​ស្ទុះ​ទៅ​កាន់​ត្រើយ​គឺ​ភព​តូច​និង​ភព​ធំ​រង​ទុក្ខ​លំបាក​នៅ​ក្នុងវដ្តសង្សារ​នេះ រក​ព្រះ​និព្វាន​ពុំ​ឃើញ​ឡើយ ។

ជន​ទាំងឡាយ​ណា​ប្រព្រឹត្ត​តាម​ធម៌​ក្នុង​ធម៌ ដែល​ព្រះ​តថាគត​ទ្រង់​សម្តែង​ទុក​ហើយដោយ​ប្រពៃ ជន​ទាំងឡាយ​នោះ​នឹង​ឆ្លង​នូវ​លំនៅ​នៃ​មច្ចុ ដែល​មិន​ងាយ​នឹង​ឆ្លង​បាន ហើយ​ដល់​នូវ​ព្រះ​និព្វាន ៕ សាន សារិន