ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នា​ចុងឆ្នាំ​នេះ​នឹង​ត្រូវ​ពន្យារពេល ​ដោយសា​​រ​ជំងឺ​កូ​វី​ដ​-១៩​ រីក​​រាលដាល​ខ្លាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នា​ចុងឆ្នាំ​នេះ​នឹង​ត្រូវ​ពន្យារពេល ​ដោយសា​​រ​ជំងឺ​កូ​វី​ដ​-១៩​ រីក​​រាលដាល​ខ្លាំង

4 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡា​កម្រិត​តំបន់​ដែល​ធ្វើ​រៀង​រាល់​​២​ឆ្នាំ​ម្ដងនោះ ​សម្រាប់​​ឆ្នាំ​២០២១​នេះ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡា​កម្រិត​តំបន់​ដែល​ធ្វើ​រៀង​រាល់​​២​ឆ្នាំ​ម្ដងនោះ ​សម្រាប់​​ឆ្នាំ​២០២១​នេះ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ត្រូវ​បាន​ពន្យារពេល​ហើយ ។

បើ​តាម​លោក​​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ​បាន​ឲ្យ​ដឹងថា ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​វៀតណាម​បាន​ផ្ញើ​លិខិត​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ស្ដី​ពី​ការ​ត្រៀម​ពន្យារពេល​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ នា​ចុងឆ្នាំ​២០២១ ។

ចំពោះ​ការ​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​ពន្យា​ពេល​នេះ នឹង​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈអចិ​ន្ត្រៃ​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ នា​ថ្ងៃ​ទី​៩ ខែមិថុនា​ស្អែក​នេះ ។

នាពេល​ថ្មី​ៗនេះ ​វៀតណាម​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ឲ្យទាល់តែ​បាន ​តែ​ពេល​នេះ​អ្វី​ៗ​ទំនងជា​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ ​ទោះបី​កន្លង​មក ​លោក​Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡា និង ទេសចរណ៍​វៀតណាម​បាន​ប្រកាស​ពី​ការ​មិន​ដកថយ​ក៏​ដោយ ។

សូម​បញ្ជាក់​ថា​ តាម​ការ​គ្រោងទុក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១២​នេះ​នឹង​ធ្វើ​ពិធី​សម្ភោ​ធបើក​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ​MY DINH National Stadium និង​បិទ​ការ​ប្រកួត​នា​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​២០២១ ។

​សូម​បញ្ជាក់​បន្ត​ថា ​ការ​ពន្យារពេល​​នេះ​ធ្វើ​ឡើង​ក្រោមហេតុផល​នៃ​ជម្ងឺ​កូ​វី​ដ ១៩​មិន​ត្រឹមតែ​មិន​ទាន់​​ថយ​​ចុះ​នោះ​ទេ ​តែ​មួយ​ថ្ងៃ​ៗ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត ។

ប្រទេស​ក្នុង​តំបន់​ចំនួន​១១​ដែល​បាន​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​ក្នុងនោះមាន​​កីឡា​ចំនួន​៤០​ប្រភេទ​ដែល​មាន​ចំនួន​៥២៦​វិញ្ញាសា​នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត ៕

Picture
Picture
Picture
Picture