ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ ! ​ថ្ងៃទី​៩​ដល់​១៥​មិថុនា​ កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​«​កូ​ហ្គូ​ម៉ា​» ​មាន​ភ្លៀង ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា​ថា នៅ​ថ្ងៃ​ទី​៩ ដល់​១៥ មិថុនា កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​«​កូ​ហ្គូ​ម៉ា​» ធ្វើ​ឲ្យ​មាន​ភ្លៀង​ផ្គរ​រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា​ថា នៅ​ថ្ងៃ​ទី​៩ ដល់​១៥ មិថុនា កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ឈ្មោះ​«​កូ​ហ្គូ​ម៉ា​» ធ្វើ​ឲ្យ​មាន​ភ្លៀង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។

Picture

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៩-១៥ ខែមិថុនា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩-១២ ខែមិថុនា ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប ។ ហើយ​នៅ​ថ្ងៃ​ទី​១៣-១៥ ខែមិថុនា ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ជ្រលង​នៃ​កូន​ព្យុះ​ឈ្មោះ កូ​ហ្គូ​ម៉ា លើក​ទី​៤ TS KOGUMA 2014 ។

Picture

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C ។ មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ​ពី​បង្គួរ ទៅ​ច្រើន​ជាមួយ និង​ខ្យល់​កន្ត្រាក់​ខ្លាំង រាយ​ប៉ាយ​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងត្បូង ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C​។ មាន​ភ្លៀង ផ្គរ​រន្ទះ ផ្លេកបន្ទោរ ពី​បង្គួរ ទៅ​ច្រើន​ជាមួយ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង រាយ​ប៉ាយ​នៅ​ភាគ ឦសាន ភាគ​ខាងជើង ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ ។

Picture

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ ºC និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៩ °C​។ មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើន​ជាមួយ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​រលក​សមុទ្រ​ខ្ពស់​ៗ ។

Picture

ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ក៏​សូម​សាធារណជន​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​នេសាទ និង​អ្នកដំណើរ​សមុទ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ​ខ្ពស់​ៗ ៕

Picture
Picture