ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជីវករ​​លក់ដូរ​ក្នុង​ផ្សារ​ធំតាកែវត្រូវ​​អាជ្ញាធរ​ខេត្ត ក្រុង និងមន្ទីរ​សុខាភិបាល​ខេត្ត​ឲ្យ​មក​ធ្វើតេស្ត​រក​​កូ​វី​ដ​១៩ទាំងអស់​គ្នា​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ពី​ការ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ធំ​តាកែវ​ជាប​ណ្តេះ​អាស្ន​ន កាលពី​ថ្ងៃ​ទី​៦ មិថុនា ២០២១ កាលពី​ម្សិលមិញ​ដោយ​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នោះ​ហើយ ក្រុម​អាជីវករ​អ្នក​រកស៊ី​លក់ដូរ​ក្នុង​ផ្សារ​តាកែវ​ទាំងអស់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត…

ខេត្តតាកែវ ៖ ក្រោយ​ពី​ការ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ធំ​តាកែវ​ជាប​ណ្តេះ​អាស្ន​ន កាលពី​ថ្ងៃ​ទី​៦ មិថុនា ២០២១ កាលពី​ម្សិលមិញ​ដោយ​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នោះ​ហើយ ក្រុម​អាជីវករ​អ្នក​រកស៊ី​លក់ដូរ​ក្នុង​ផ្សារ​តាកែវ​ទាំងអស់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ក្រុង រួម​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត សម្រេច​ត្រូវ​មក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​គ្នា​។

បើសិនជា​ក្រុម​អាជីវករ​មានការ​រឹងរូស​មិន​ហ៊ាន​មក​អោយ​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត ដើម្បី​រក​ជំងឺ​កូ​វី​ដ​១៩ ទេ ខាង​អាជ្ញាធរ​នឹង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ផង​ដែរ ។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បានអោយ​កោះសន្តិភាព​យើង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់​ពី​បិទ​ខ្ទប់​ផ្សារ​រួច យើង​បាន​យក​សំណាក​ពី​ក្រុម​បងប្អូន​អាជីវករ​ចំនួន​ជាង​២០០​នាក់ រក​ឃើញ​មាន​វិជ្ជមាន​ចំនួន​២៩​នាក់​ហើយ ដូច្នេះ​ចំពោះ​បងប្អូន​ក្រុម​អាជីវករ​ដែល​មាន​តូប​លក់ដូរ​ក្នុង​ផ្សារ​តាកែវ​មាន​ប្រមាណ​ជាង​១១០០​តូប ។

ដោយឡែក​ក្រុម​អាជីវករ​លក់​បន្លែ​ផ្លៃ​ឈើ​មាន​ប្រមាណ​ជាង​៣០០​កន្លែង​រៀន​ផ្ទាល់​ដី ឬ​លើ​គ្រែ តែ​មាន​មាន​បងប្អូន​អាជីវករ​លក់​បន្លែ​ប្រមាណ​ជាង​២០​កន្លែង ពួក​គាត់​បាន​ផ្អាក​មិន​មក​លក់​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ៥​ទៅ​៦​ថ្ងៃ​ហើយ​ដែរ អ​ញ្ចឹ​ង​ចំពោះ​បងប្អូន​អាជីវករ​យើង​ដែល​មានឈ្មោះ​លក់ដូរ​ក្នុង​ផ្សារ​តាកែវ​ដាច់ខាត ត្រូវ​តែ​មក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ដោយ​មិន​គិត​ថា អ្នក​ធ្លាប់​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ឡើយ ។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បាន​បញ្ជាក់​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​សម្រេច​របស់​រដ្ឋបាល ខេត្ត ស្ដី​ពី​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​តាកែវ បរិវេណ​ជុំវិញ​ផ្សារ និង​ការ​លក់ដូរ​តាម​គេហដ្ឋាន​ជុំវិញ​ផ្សារ​តាកែវ​ទាំងអស់ ដោយ​មិន​អោយ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើយ អោយ​ឆ្លងកាត់​បងប្អូន​យើង ដែល​មានផ្ទះ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ដែល​មាន​ទីតាំង​ជុំវិញ​ផ្សារ​ស្ថិត​នៅ​ភូមិ​ថ្នល់​បែក សង្កាត់ រកា​ក្រៅ ក្រុង​ដូន​កែវ ដែល​ជា​តំបន់​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​នាក់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ព្រមទាំង​ការ​យក​សំណាក របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​តាកែវ ។ គោលបំណង​ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ដែល ត្រូវ​បាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​បាន ។

អាជីវករ និង​អ្នក​លក់ដូរ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​ទាំងអស់​មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ ដល់​មន្ត្រី​សុខាភិបាល​នៅ​ចំណតរថយន្ត​ផ្សារ​តាកែវ ក្នុង​ករណី​ដែល​បងប្អូន​ខក​ខានមិនបាន​ផ្តល់​សំណាក​តាម​កាលកំណត់​ខាងលើ​ត្រូវ​ទៅ​ផ្តល់​សំណាក​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​នៅ​ជិត​លំនៅ​ស្ថាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​ក៏​បាន​ធ្វើការ​អំពាវនាវ​ចំពោះ អាជីវករ និង​អ្នក​លក់ដូរ​ទាំងអស់​ព្រមទាំង​ក្រុម​គ្រួសារ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​អនុវត្ត ៣​កុំ និង​៣​ការពារ ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន ត្រូវ​បាន​ហាមឃាត់​ការ​ចេញចូល​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​នៅ​តំបន់​បិទ​ខ្ទប់​នឹង​ត្រូវ​អនុវត្ត​តាម​ផែនការ​ការពារ​៣​កុំ ៣​ការពារ​អោយ​បាន​ខ្ពស់​បំផុត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ