ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូអភិវឌ្ឍន៍ ៖ ជំនួយសង្គមពេលកូវីដ ១៩ ការពារកុំឱ្យពលរដ្ឋធ្លាក់ជ្រៅក្នុងភាពក្រីក្រ និងទប់ស្កាត់កុំឱ្យមានវិបត្តិសេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «កិច្ចគាំពារសង្គម មិនត្រឹមតែជួយការពារមិនឲ្យមានការធ្លាក់ចូលជ្រៅទៅក្នុងភាពក្រីក្រ និងការខ្វះខាតប៉ុណ្ណោះទេ…

រាជធានីភ្នំពេញ ៖ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «កិច្ចគាំពារសង្គម មិនត្រឹមតែជួយការពារមិនឲ្យមានការធ្លាក់ចូលជ្រៅទៅក្នុងភាពក្រីក្រ និងការខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែក៏ការពារសេដ្ឋកិច្ចមិនឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ។ កិច្ចគាំពារសង្គមក៏ជួយបង្កើតមូលដ្ឋានរឹងមាំ សម្រាប់ការស្តារឡើងវិញប្រកបដោយបរិយាបន្ន ភាពរឹងមាំ និងភាពស្វាហាប់ ។ សន្តិសុខសង្គម ដែលជាសិទ្ធមូលដ្ឋានរបស់មនុស្ស គឺជាឧបករណ៍ដ៏មានសក្តានុពល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើង ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់បរិយាបន្នក្នុងសង្គម ។ បទពិសោធន៍នេះ បានសបញ្ជាក់ថាកិច្ចគាំពារសង្គមមិនមែនជាការចំណាយ តែជាការវិនិយោគលើប្រជាពលរដ្ឋ» ។

រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបជាង ៣២២ លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះដោយវិបត្តិកូវីដ ១៩ គិតពីចុងខែមិថុនាឆ្នាំ ២០២០ មកទល់ជុំទី ៥ លើកទី ១ នៃឆ្នាំ ២០២១ នេះ ដោយជួយជនរងគ្រោះបានប្រមាណជិត ៧០ ម៉ឺនគ្រួសារ ។ ក្រសួងសង្គមកិច្ចនិងហិរញ្ញវត្ថុ បានជួនដំណឹងកាលពីថ្ងៃទី  ២៤ ខែឧសភា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែឧសភា ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋចំនួន ៣២២,៨១ លានដុល្លារជួយដល់ជនក្រីក្រ និងងាយរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។ 

ក្រៅពីការផ្តល់ថវិកាគំាពារសង្គមដល់ពលរដ្ឋក្រីក្រងាយរងគ្រោះកំលុងពេលការរាតត្បាតជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលបានកំពុងដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយបិទខ្ពប់ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុបន្តទៀត ដើម្បីជួយគំាទ្រគ្រួសារពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយអនុវត្តវិធានការបិទខ្ទប់ជាទ្រង់ទ្រាយធំដោយសារព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ។ 

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេចកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណគ្រួសារប្រជាពលរដ្ឋគោលដៅភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលទទួលបានការឧបត្ថប្ភនេះ រួមបញ្ចូលគ្រួសារ អ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមផ្លូវ បុគ្គលិកលក់ដូរតាមផ្សារ អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្ត ជាដើម ។ ពលរដ្ឋគោលដៅទំាងនោះនឹងទទូលបានការតម្លៃពីអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធតាមរយៈការជូបសម្ភាសដើម្បីទទួលបានជំនួយនេះ ។ 

លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រង់បានស្រង់សម្តីដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិ (UNDP) នៅកម្ពុជាថា «នេះជាលើកទី ១ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការអនុវត្តកិច្ចគាំពារសង្គមក្នុងវិសាលភាពកម្រិតនេះ។ កិច្ចគាំពារសង្គមនេះ ឈរលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធផល» ។ 

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ខាងលើបានថ្លែងបន្តថា «តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ថវិកាបម្រុងរបស់យើង ដើម្បីផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ជាពិសេស ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ។ វិធានការគាំពារសង្គមបន្ថែមទៀត កំពុងត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសាររងផលប៉ះពាល់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់» ។ 

លោក Luke Arnold អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាត្រូវបានស្រង់សម្តីដោយ UNDP ថា «ការអនុវត្តនូវប្រព័ន្ធគាំពារសង្គមដែលផ្តល់នូវសន្តិសុខដល់ប្រជាពលរដ្ឋក្នុងពេលមានវិបត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ។ ថ្នាក់ដឹកនាំកម្ពុជាយល់ច្បាស់អំពីសារសំខាន់នៃកិច្ចគាំពារសង្គមទាំងក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ដែលនេះគឺជាដំណឹងល្អសម្រាប់តំបន់រួមទាំងមូល» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ