អំណោយ​ជូន​គ្រួសារ​មេម៉ាយ​ទីទ័ល​ក្រ និង​ចាស់ជរា​នៅ​ក្រុង​បាន​លុង


ខេត្តរតនគិរី ៖ គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​១០​គ្រួសារ​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ទទួល​អំណោយ​ពី​ក្រុមការងារ​បក្ស​ក្រុង និង​សង្កាត់ ដឹកនាំ​ដោយ​លោក លី វិ​ន ប្រធាន​ប្រចាំការ​បក្ស​ក្រុង និង​លោក ប៊ី ជីវ័ន​តារា អនុប្រធាន​ប្រចាំ​បក្ស​ក្រុង ព្រមទាំង​លោក ហួត បុរី អធិការ​ក្រុង​បាន​លុង និង​លោក​ចៅសង្កាត់​បឹង​កន្សែង ក្រុម​យុវជន​បក្ស​ក្រុង ផ្តល់​ជូន​នា​រសៀល​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

តាម​ការ​លើក​ឡើង​ពី​លោក ប៊ី ជីវ័ន​តារា អនុប្រធាន​ប្រចាំការ​បក្ស​ក្រុង បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ​និង​ជន​ចាស់ជរា​ទាំង​១០​គ្រួសារ​ដែល​មក​ទទួល​អំណោយ​នា​ពេល​នេះ គឺជា​ជន​ក្រីក្រ​ពិតប្រាកដ ដែល​សង្កាត់​ជ្រើសរើស​មក​ពី​ភូមិ​ចំនួន​៥ ។

ជំនួស​មុខ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ថង់ សា​វុន អភិបាលខេត្ត ដែល​ជា​និច្ចកាល​លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ច្រកល្ហក​ទូ​ទាំង​ខេត្ត ។

លោក លី វិ​ន ប្រធាន​ប្រចាំការ​បក្ស​ក្រុង​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​ការ​ជួយ​ដល់​ប្រពល​រដ្ឋដែល​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ លោក​បន្ត​ថា ថ្វី​ត្បិត​តែ​អំណោយ​ដែល​ផ្តល់​ជូន​នា​ពេល​នេះ​មាន​តិចតួច​ក៏​ពិតមែន តែ​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​សិល្ប​:​នៃ​ការ​ចែករំលែក​របស់​ប្រជាពលរដ្ឋ​យើង ពីព្រោះ​ថា អំណោយ​ទាំងនេះ​គឺ​បាន​មក​ពី​ការ​បរិ​ច្ឆា​គ​របស់​សប្បុរសជន​នានា​នៅ​ក្នុង​ខេត្ត ។ ហើយ​បក្ស​ក្រុង​ធ្វើការ​ចែក​ជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ជួប​ប្រទះ​ការ​ខ្វះខាត ប្រជា​ពល​ដ្ឋ​ទីទ័ល​ក្រ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម ។ អំណោយ​ផ្តល់​ជូន​នា​ពេល​នេះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម អំបិល​១​កញ្ចប់ ទឹក​ស៊ី​អៀវ​២​ដប​ផង​ដែ ៕

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ