ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត និង​ជំទាវ ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជិត​៣០០០​នាក់​នៅ​ស្រុ​ពេជ្រ​ដា

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គី​រី​ ៖​ បើ​ទោះបីជា​ខេត្ត​នេះ​ មាន​ចម្ងាយ​​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​យ៉ាងណា​ក៏ដោយ ក៏​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​ចុះ​បំពេញបេសកកម្ម​ចុង​ក្រោយ​​ប្រចាំឆ្នាំ​២០១៥​របស់​ខ្លួន​ តាម​រយៈ​ការ​ចុះ​​​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​ជិត​៣០០០​នាក់ ​ដោយ​ឥត​គិតថ្លៃ​នៅ​ស្រុក​ពេជ្រ​ដា នៃ​ខេត្ត​ភាគ​ឥ​សាន​មួយ​នេះ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី១៤ ​វិច្ឆិកា ឆ្នាំ​

ខេត្ត​មណ្ឌល​គី​រី​ ៖​ បើ​ទោះបីជា​ខេត្ត​នេះ​ មាន​ចម្ងាយ​​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​យ៉ាងណា​ក៏ដោយ ក៏​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ បាន​ចុះ​បំពេញបេសកកម្ម​ចុង​ក្រោយ​​ប្រចាំឆ្នាំ​២០១៥​របស់​ខ្លួន​ តាម​រយៈ​ការ​ចុះ​​​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​ជិត​៣០០០​នាក់ ​ដោយ​ឥត​គិតថ្លៃ​នៅ​ស្រុក​ពេជ្រ​ដា នៃ​ខេត្ត​ភាគ​ឥ​សាន​មួយ​នេះ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី១៤ ​វិច្ឆិកា ឆ្នាំ​២០១៥ ។

​​សកម្មភាព​មនុស្សធម៌​នេះ​ ដឹកនាំ​ដោយ​លោ​កហ៊ុន ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​
តេ​ជោ និង​លោក​ជំទាវ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ ខេត្ត ស្រុក ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក ក្រុម​ការ​រងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោយុវជន ផ្នែក​ដែល​ក្រុមហ៊ុន អង្គការ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ស្រប​ពេល​ប្រទេស​មាន​សុខ​សន្តិភាព រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ និង​ខិតខំ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ទូ​ទាំង​ប្រទេស​ ព្រមទាំង​បាន​គិតគូ​រ​ពី​សុខទុក្ខ​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

ជាក់ស្តែង​ ក្រុម​ការ​រងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដែល​សកម្មភាព​នេះ ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើ​កកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋ​។  ​