ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ប្តី​តេ​ទៅ​បុរស​ជា​ប្រពន្ធ​មិន​លើក​រត់​ចូល​ផ្ទះ លុះ​ប្រពន្ធ​មក​វិញ​ហៅ​មិន​តប​គាស់​ទ្វារ​ចូល​មើល​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ដើរតួ​ជា​ប្តី សង្ស័យ​តែ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ ទើប​សម្រេចចិត្ត​ធ្វើ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ដើរតួ​ជា​ប្តី សង្ស័យ​តែ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ ទើប​សម្រេចចិត្ត​ធ្វើ​អត្ត​.​ឃាត​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​ដើរតួ​ជា​ប្តី​ឈ្មោះ និ​ត សុវណ្ណ​រតនា អាយុ​២៧​ឆ្នាំ ចំណែក​បុរស​ដើរតួ​ជា​ប្រពន្ធ​ឈ្មោះ គង់ វី​ហ្សា អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ដែល​ដើរតួ​ជា​ប្រពន្ធ​ភាគច្រើន​គឺ​មិនសូវ​នៅផ្ទះ​នោះ​ទេ ដោយ​ឃើញ​ឧស្សាហ៍​ចេញ​ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ ហើយ​បុរស​ដែល​ដើរតួ​ជា​ប្តី​វិញ តែងតែ​ប្រាប់​ប្រពន្ធ​ថា «​កុំ​សូវ​ទៅ​ណា​ពេក​នៅផ្ទះ​ខ្លះទៅ​»​។ លុះ​នៅ​រសៀល​ថ្ងៃ​កើតហេតុ​ខាងលើ បុរស​ដើរតួ​ជា​ប្រពន្ធ​ក៏​បាន​ចេញ​ទៅ​ក្រៅ​បាត់​តាំងពី​ថ្ងៃ​ជាមួយ​មិត្តភក្តិ ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​គោះ​ទ្វារ តែ​អត់​បើក ហៅ​ក៏​មិន​ឆ្លើយ​តប ទូរស័ព្ទ​តេ​ក៏​មិន​លើក ដោយ​មានការ​សង្ស័យ បុរស​ដើរតួ​ជា​ប្រពន្ធ​បាន​គាស់​សោ​ចូល​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ដើរតួ​ជា​ប្តី​បាន​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន​នៅ​នឹង​កាំជណ្តើរ​ឡើង​ទៅ​លើ​ផ្ទះ បណ្តាល​ឱ្យ​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ចំណែក​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​គ្នា បាន​បន្ត​ទៀត​ថា ពួក​គេ​ទាំង​២​នាក់​ខាងលើ គឺជា​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា​មែន ប៉ុន្តែ​ខាង​បុរស​ដើរតួ​ជា​ប្តី ស្រឡាញ់​ប្រពន្ធ​ខ្លាំង​បាត់​មុខ​មិន​បាន​ឡើយ ហើយ​ក៏​ប្រច័ណ្ឌ​ខ្លាំង​ដែរ ពួក​គេ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឃើញ​ថា​មិន​ដែល​ឈ្លោះ​គ្នា​ទេ គឺ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពួក​គេ​ទើបតែ​រើ​ផ្ទះ​ជួល ពី​ផ្ទះ​ចាស់​មក​ជួល​ផ្ទះ​ថ្មី តែ​ក៏​នៅ​ជិត​នឹង​ផ្ទះ​ចាស់​ដែរ ក្រោយមក​ទើបតែ​នៅ​បាន​កន្លះ​ខែ បុរស​ដើរតួ​ជា​ប្តី​បាន​រអ៊ូ​ប្រាប់​អ្នក​ជិតខាង​ថា ប្រពន្ធ​គេ​មួយ​រយៈ​ក្រោយ​មកនេះ​ដូច​ជា​ប្លែក​ណាស់ ឧស្សាហ៍​ចេញពីផ្ទះ ទូរស័ព្ទ​ពិបាក​តេ​ទាក់ទង​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​រសៀល​ថ្ងៃ​កើតហេតុ បុរស​ដើរតួ​ជា​ប្រពន្ធ​បាន​ខ​ល​ហៅ​មនុស្ស​ប្រុស​ម្នាក់​ឲ្យ​មក​យក​ចេញ​ទៅ​ក្រៅ ហើយ​មួយសន្ទុះ​ក៏​ឃើញ​មក​យកមែន ដោយ​ឈប់​ចាំ​នៅ​ខាង​មុខ​ផ្លូវ ស្រាប់តែ​បុរស​ដើរតួរ​ជា​ប្តី​ចេញ​ទៅ​ឃើញ ក៏​មានចិត្ត​ប្រច័ណ្ឌ​ទាំង​មិន​ដែល​ស្គាល់​បុរស​ដែល​ឌុ​ប​ប្រពន្ធ​ខ្លួន​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក បុរស​ដើរតួ​ជា​ប្តី​ក៏​បាន​ខ​ល​ទៅ​ប្រពន្ធ តែ​មិន​លើក ក៏​មានចិត្ត​ប្រច័ណ្ឌ​រត់​ចូល​ផ្ទះ​តែ​ម្តង​។ លុះ​ពេល​បុរស​ដើរតួ​ជា​ប្រពន្ធ​ត្រឡប់​មក​វិញ​ពេល​យប់​ប្រហែលជា​ម៉ោង​៧ ក៏​បាន​ហៅ​ទ្វារ​មិន​បើក ហៅ​មិន​ឆ្លើយ ទូរស័ព្ទ​តេ​មិន​លើក ក៏​សង្ស័យ​រួច​ក៏​គាស់​សោ​ចូល​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ដើរតួ​ជា​ប្តី​ច​.​ង​.​កស​ម្លា​.​ប់​ខ្លួន​ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ក៏​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ទៅ​លើស​.​ព​ឃើញ​ថា អវិជ្ជមាន ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ធ្វើ​កោសល្យ​ទៅ​លើ​ពិនិត្យ​ស​.​ព និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ស​.​ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ