ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​នាំ​យក​អំណោយ​ជូន​ស្ត្រី​កើត​ជម្ងឺ​មហា​រី​ដោះ​ធ្ងន់ធ្ងរ​​នៅ​ភូមិ​ត្រពាំង​បី

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោកស្រី កែវ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោកស្រី ឈឹ​ម ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ចការ​នារី និង​មន្ត្រី​នៃ​មន្ទីរ​កិច្ច​នារី​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥

ខេត្តកំពង់ឆ្នាំង ៖ លោកស្រី កែវ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោកស្រី ឈឹ​ម ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ចការ​នារី និង​មន្ត្រី​នៃ​មន្ទីរ​កិច្ច​នារី​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ជូន​ស្ត្រី​កើត​ជម្ងឺមហារីក​ដោះ​ធ្ងន់ធ្ងរ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោកស្រី កែវ ច​ន្ទ័​មុនី បាន​មាន​ប្រសា​ស​ទៅ​កាន់​ស្ត្រី​កើត​ជម្ងឺ មហារីក​ដោះ​កម្រិត​ធ្ងន់ ដែល​រង់ចាំ​ថ្ងៃ​ស្លាប់​នោះ​ថា សូម​តាំងចិត្ត​អោយ​បាន​មាំទាំ កុំ​គិត​ថា​ខ្លួន​នឹង​ស្លាប់​បណ្តោយ​តាម​យថាកម្ម ត្រូវ​ជំនះ រឹងប៉ឹង ប្រឹង​ហូប​ចំណីអាហារ ហើយ​បើ​ឈឺ​ចុកចាប់​ខ្លាំង​ត្រូវ​ពិសារ​ថ្នាំ​ដែល​បំបាត់​ការ​ចុកចាប់ ដែល​ពេល​នេះ​លោកគ្រូ​ពេទ្យ​ក៏​បាន​អញ្ជើញ​មក​ជាមួយ​ដែរ បន្តិចទៀត​លោក​នឹង​ណែនាំ​ត្រូវធ្វើ​អ្វីខ្លះ ។ សូម​គិត​ថា ពួក​យើង​ទាំងអស់​គ្នា​មាន​ប្រធាន​មន្ទីរ មេ​ភូមិ និង​ពិសេស​ម្ចាស់ផ្ទះ​ដែល​អោយ​យើង​ស្នាក់​នៅ​គឺ​បាន​គិតគូរ​ណាស់ មិន​ព្រងើយកន្តើយ​ឡើយ ។

លោកគ្រូ​ពេទ្យ​ដែល​បាន​អញ្ជើញ​ទៅ​ជាមួយ​បាន​មាន​ប្រសាសន៍​ថា សុដន់​យើង​មាន​សាច់​២​ដុំ សាច់​១​ដុំ​អាច​ព្យាបាល​បាន សាច់​១​ដុំ​ទៀត​ជា​សាច់​កាច មិន​អាច​ព្យាបាល​បាន​ទេ ហេតុនេះ​លោក​សូម​ណែនាំ​ថា ត្រូវ​ថែរក្សា​ខ្លួន​ជំនះ​អោយ​បាន និង​ត្រូវ​តស៊ូ លោក​នឹង​ជួយ​អោយ​ថ្នាំ​បំបាត់​ការ​ចុកចាប់ ដើម្បី​អោយ​សម្រាន្ត​លក់​បាន​ច្រើន ។ បើ​យើង​ចេះ​តស៊ូ​ជំនះ​នឹង​ជម្ងឺ​នេះ យើង​អាចរ​ស់បាន​យូរ តែបើ​យើង​បណ្តែត បណ្តោយ​ក៏​ឆាប់​ស្លាប់​បាន​ដែរ ។

លោកស្រី​តំណាងរាស្ត្រ​បញ្ចា​ក់ថា អំណោយ​ទាំងនេះ​បាន​មក​ពី​សប្បុរសជន​នានា មាន​លោកស្រី តុង ណា​រី ប្រធាន​មន្ទីរ​កិច្ចការ​នារី សប្បុរសជន​នានា និង​លោកស្រី​ផ្ទាល់ ដែល​មាន អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ី​អី​វ​១​យួរ ទឹកដោះគោឆៅ​១​ឡូ មី​១​កេះ ផ្លែ​ឈើ​១​ថង់​ធំ សារុង​២ និង​ថវិការ​ចំនួន​៦០​ម៉ឺន​រៀល ។

សូម​រំ​ឮ​កថា ស្រី្ត​ឈ្មោះ សំ ធឿ​ន អាយុ​៥២​ឆ្នាំ កើត​ជម្ងឺមហារីក​ដោះ​ខាងឆ្វេង​ធ្ងន់ធ្ងរ ដែល​គ្រូពេទ្យ​ប្រាប់​ថា ហួសពេល​មិន​អាច​ព្យាបាល​បាន ត្រូវ​បាន​ស្ត្រី​ឈ្មោះ កេ​ត នាង អាយុ​៥៦​ឆ្នាំ និង​ឈ្មោះ កេ​ត នី​ម អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង អោយ​ផ្ទះ​ស្នាក់​នៅ ព្រោះ​គាត់​កំព្រា ។ ពេល​នេះ​គាត់​កើត​ជំងឺមហារីក​ដោះ មិន​អាច​ព្យាបា​ន​រង់​ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ ៕