ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយ​រៀង ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ ថ្មី​៤០​នាក់​បន្ថែមទៀត និង​អ្នក​ពាក់​ព​ន្ធ័​ផ្ទាល់​៥៣​នាក់

1 ខែ មុន
  • Svay Rieng

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤០​នាក់ ស្រី​២២​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៥៣​នាក់ ករណី​ជា​សះស្បើយ​ចំនួន​០៤​នាក់…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤០​នាក់ ស្រី​២២​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៥៣​នាក់ ករណី​ជា​សះស្បើយ​ចំនួន​០៤​នាក់ ស្រី​២​នាក់ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​០៥ ខែមិថុនា​នេះ​។

Picture

គិត​ត្រឹម​ថ្ងៃ​ទី​០៥ មិថុនា ២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​១,០០៣​នាក់ ស្រី​៥៨៩​នាក់ ជា​សះស្បើយ​សរុប​៤៨៣​នាក់ ស្រី​២៣៤​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៥១៣​នាក់​ស្រី​៤៩៨​នាក់ ករណី​ស្លាប់​០៦​នាក់ ស្រី​០២​នាក់ ។ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤០​នាក់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ជ្រំ​ចំនួន​១១​នាក់ ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​០៧​នាក់ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩​ក្រុង​បា​វិត​ចំនួន​២២​នាក់ ។

Picture

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ៕

Picture
Picture