ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កំពង់ឆ្នាំង​​រក​ឃើញ​អ្នក​ឆ្លងកូវីដថ្មី១៩នាក់ និងបើក​​ដំណើរការ​ឡើង​វិញ​រោងចក្រ​ហិ​រ​សិន​អៅ​ឌ័​រ ក្នុងស្រុក​កំពង់ត្រឡាច

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ថ្មី​ចំនួន​១៩ នាក់​ថ្មី​បន្ថែម​ទៀត ។…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ថ្មី​ចំនួន​១៩ នាក់​ថ្មី​បន្ថែម​ទៀត ។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ប្រកាស​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​បន្ថែម​ទៀត​ចំនួន​១៩​នាក់ គិត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ដែល​មាន​ក្នុង​នោះ​មាន នៅ​ស្រុក​បរិបូណ៌​១​នាក់ ស្រុក​កំពង់ត្រឡាច​៦​នាក់ និង​ស្រុក​សាមគ្គី​មាន​ជ័យ​១២ នាក់ ។ អ្នក​ឆ្លង​កូ​វី​ដ​ទាំងនោះ ជា​ពលករ​មក​ពី​ប្រទេស​ថៃ និង​ជា​កម្មករ​រោងចក្រ ។

បើ​គិត​មក​ដល់​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​សរុប​ចំនួន 287 នាក់ ស្រី 221 នាក់ ជា​សះស្បើយ 82 នាក់ ស្រី 46 នាក់ ។

ជាមួយនឹង​ការ​ប្រកាស​នៃ​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នេះ​ផង​ដែរ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ប្រកាស​ស្ដី​ពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​រោងចក្រ ហិ​រ៉ា​យ​សិន អៅ​ឌ័​រ ដែល​មា​នទី​តាំងនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដដែល​បាន​បញ្ជាក់​ថា អនុញ្ញាត​ឱ្យ​រោងចក្រ ហិ​រ៉ា​យ​សិន អៅ​ឌ័​រ ដំណើរការ​ឡើង​វិញ ដោយ​ឲ្យ​កម្មករ​ចូល​ធ្វើការ​ចាប់ពី​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ​តទៅ ។

គួរ​រំ​ឮ​កថា រោងចក្រ ហិ​រ៉ា​យ​សិន អៅ​ឌ័​រ ដែល​មា​នទី​តាំងនៅ​ភូមិ​ផ្សា​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ត្រូវ​បាន​បិទ​មិន​អោយ​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា បន្ទាប់​ពេល​រក​ឃើញ​កម្មករ មេការ និង​ថៅកែ​ចិន ក្នុង​រោងចក្រ​មាន​កូ​វី​ដ​ជាង 100 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ