ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ ចំនួន ៩១​គ្រួសារ រស់នៅក្នុង​ភូមិ​ស្តៅ​កន្លែង ៤ ផ្តិតមេដៃ ប្តឹង​មេឃុំ

4 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅក្នុង​ភូមិ​ស្តៅ​កន្លែង ៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា…

ខេត្តកណ្តាល​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅក្នុង​ភូមិ​ស្តៅ​កន្លែង ៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ ថា ពួកគាត់​បាននាំគ្នា​ផ្តិតមេដៃ​ចំនួន ៩១​គ្រួសារ ដាក់ពាក្យ​ប្តឹង​លោក ស៊ុត តូ បច្ចុប្បន្ន​មេឃុំ​ដីឥដ្ឋ បានរួម​គំនិត​គ្នា អនុញ្ញាត ឈ្មោះ សុខ សេង ចាក់ដី​លុប​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ សាងសង់​សំណង់​រឹង (​ធ្វើ​របង​ថ្ម​) រំលោភ​ព័ទ្ធ​យក​ប្រវែង​ប្រហែល​ជាង ១០០​ម៉ែត្រ ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​ម្នាក់ មាន​លុយ​មានអំណាច បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយ​។ បន្ទាប់ពី​រំលោភ​យក​ដី​ប្រឡាយ​រំដោះ​ទឹក​ហើយ ឈ្មោះ សុខ សេង មានបំណង​បំរុង មក​កាយ​ដី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដែលមាន​ទទឹង ៤​ម៉ែត្រ ធ្វើជា​ប្រឡាយ​រំដោះ​ទឹក​ជំនួស​ទៅវិញ​។​

​ពលរដ្ឋ​បន្តទៀតថា ចំពោះ​ផ្លូវ​សាធារណៈ ដែលមាន​ទទឹង ៤​ម៉ែត្រ និង​ប្រឡាយ​ទទឹង ៣​ម៉ែត្រ រហូតដល់​មាត់​ស្ទឹង ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក​កៀនស្វាយ ចុះ​បាញ់​ម៉ាស៊ីន​ជី​ភី​អេស ដកហូត​រក្សាទុក​ជាស​ម្ប​ត្តិ​សាធារណៈ​របស់​រដ្ឋ និង​បាន​បាញ់​គំនូស​សម្គាល់​ហើយ​នោះ ក៏​តែ​លោក ស៊ុត តូ មេឃុំ អនុញ្ញាតអោយ​បុគ្គល​អ្នកមាន​លុយ​មានអំណាច ឈ្មោះ សុខ សេង នេះ ធ្វើ​របង​ថ្ម​រំលោភ​ព័ទ្ធ​យក​យ៉ាង​គឃ្លើន​ដដែល​។

​ពលរដ្ឋ បញ្ជាក់ថា ប្រឡាយ​រំដោះ​ទឹក​សាធារណៈ​ទទឹង ៣​ម៉ែត្រ និង​ផ្លូវ​សាធារណៈ​ទទឹង ៤​ម៉ែត្រ បណ្តោយ​ទៅដល់​ស្ទឹង​នេះ កើតមានឡើង​តាំងពី​សម័យ​ប៉ុលពត​មក​ម្លេះ និង​មាន​សារៈសំខាន់​ណាស់ សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា ដើម្បី​បញ្ជៀ​សការ​លិច​ផ្ទះសម្បែង ផ្លូវ ផលដំណាំ​ផ្សេងៗ នៃ​ភូមិ​ស្តៅ​កន្លែង​៤​។ ចាប់តាំងពី​បុគ្គល ឈ្មោះ សុខ សេង រំលោភ​យក​បិទ​ជិត​គ្មាន​ប្រព័ន្ធ​រំដោះ​ទឹក បណ្តាលអោយ​ទឹកភ្លៀង​ជន់​លិច ធ្វើអោយ​ប្រជាពលរដ្ឋ ជួប​ការលំបាក​ជា​បន្តបន្ទាប់​។​

​ពលរដ្ឋ បញ្ជាក់​បន្ថែមថា ក្រោយពី​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ស្រាប់តែ​កូនស្រី​បង្កើត​របស់​ឈ្មោះ សុខ សេង ឈ្មោះ សុខ រចនា ភេទ​ស្រី អាយុ​ប្រហែល​ជាង ២០​ឆ្នាំ សរសេរ​ជា​អក្សរ​ជេរប្រមាថ​ប្រជាពលរដ្ឋ​ចាស់ៗ ក្នុងភូមិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ករណីនេះ ប្រជាពលរដ្ឋ បាននាំគ្នា​ផ្តិតមេដៃ​ចំនួន ៩១​គ្រួសារ ដាក់ពាក្យ​ប្តឹង​លោក ស៊ុត តូ មេឃុំ រួមគំនិត​ជាមួយ​លោក សុខ សេង រំលោភ​យក​ដី​ប្រឡាយ និង​ស្រី​លោក សុខ សេង ឈ្មោះ សុខ រចនា ចូលទៅ​សាលាស្រុក​តាំងពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ តែ​មិនមាន​ប្រសិទ្ធភាព​នោះទេ គឺ​អាជ្ញាធរ ដែល​ដឹកនាំ​ដោយ​លោក ពៅ គឹម​លី អភិបាលរង​ស្រុក​កៀនស្វាយ មិន​ហាមឃាត់​បុគ្គល​រំលោភ​យក​ដី​ប្រឡាយ និង​ដី​ផ្លូវ​នោះទេ បែរជា​និយាយ​គំរាម​យក​ដាវ​អាជ្ញាសឹក មក​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្លួន ដែល​ខំ​ទាមទារ​ផលប្រយោជន៍​រួម​ទៅវិញ​។ ដូច្នេះ​ប្រជាពលរដ្ឋ សូម​សំណូម​អោយ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង មេត្តាជួយ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​រក​យុត្តិធម៌ យក​ដី​ប្រឡាយ​មក​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ​វិញ​។​

​លោក អន សា​មន មេភូមិ​ស្តៅ​កន្លែង​៤ ទទួលស្គាល់ថា ឈ្មោះ សុខ សេង ពិតជា​បាន​សង់​របង​ថ្ម រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ កើតមាន​តាំងពី​ជំនាន់​ប៉ុលពត ដូច​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន ហើយ​ក្នុងនាម​អាជ្ញាធរ​ភូមិ លោក​បាន​ណែនាំ​ប្រាប់​គាត់​ដែរ តែ​លោក សុខ សេង នេះ​មិន​ស្តាប់ និង​បាន​លួច​សាងសង់ រហូតដល់​យប់​ក៏មាន​។​

​ចំណែក​លោក ស៊ុត តូ មេឃុំ និង​លោក ពៅ គឹម​លី អភិបាលរង​ស្រុក ភ្នាក់ងារ​យើង មិនអាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​បានទេ​៕​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture