ខេត្តព្រៃវែង ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង បានអោយដឹងថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ទូទាំងខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៥៨នាក់ បានព្យាបាលជាសះស្បើយសរុបចំនួន ២៣២នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន ៣២០នាក់ និងចំនួនអ្នកស្លាប់សរុប ៦នាក់ ។
សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មីទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្នុងមូលដ្ឋានចំនួន៧ ដូចខាងក្រោម ៖
១- ក្រុងព្រៃវែង ចំនួន ១នាក់
២- ស្រុកព្រះស្ដេច ចំនួន ១៦នាក់
៣-ស្រុកបាភ្នំ ចំនួន ១១នាក់
៤- ស្រុកកំពង់ត្របែក ចំនួន ១នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន ១នាក់
៦- ស្រុកមេសាង ចំនួន ៧នាក់
និង៧- ស្រុកពារាំង ចំនួន ១នាក់ ។
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើនេះ ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភ: និងមកពីតាមបណ្តារាជធានី-ខេត្ត ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបទាំង ៣២០នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែកស្រុក-ក្រុង ក្នុងខេត្តព្រៃវែង ។
រដ្ឋបាលខេត្តព្រៃវែង សំណូមពរចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬពាក់ព័ន្ធដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក គោរពតាមវិធាន ៣ការពារ និង៣កុំ ៕
ចែករំលែកព័តមាននេះ