ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកដួលលើដី ក្រោយស្រាតខោធ្វើកាយវិការឌឺដង !

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​គ​របាល​ស្រុក​សំបូរ​ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា ​ដោយ​ចេតនា​ទៅ​លើ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ជម្លោះ​ពាក្យ​សំដី​ជាមួយ​គ្នា​ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ២០២០១ នៅ​ចំណុច​ភូមិ​កោះ​សំ ឃុំ​សំបូរ…

ខេត្ត​ក្រចេះ​ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​គ​របាល​ស្រុក​សំបូរ​ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា ​ដោយ​ចេតនា​ទៅ​លើ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ជម្លោះ​ពាក្យ​សំដី​ជាមួយ​គ្នា​ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ២០២០១ នៅ​ចំណុច​ភូមិ​កោះ​សំ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

មន្ត្រី​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា​៖ ជ​នសង្ស័យ​ឈ្មោះ វ៉ា​ន់ ប្រុស ហៅ ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ ក្រោយ​ពី​ធ្វើ​សកម្មភាព​យក​ដែក​ជើង​ជ្រូក​គប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀតផ្កា​ខាងស្តាំ បណ្តាល​អោយ​រង​របួសធ្ងន់​ដោយ​សន្លប់​​បាត់បង់​ស្មារតី​។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​បន្ត​ថា​៖ នៅ​វេលា​កើតហេតុ​ជនសង្ស័យ ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជន​រង​គ្រោះ ឈ្មោះ ជាវ សុភា​ក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ជាមួយ​គ្នា​ ក្នុងភូមិ​កោះ​សំ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។ ដោយនៅ​ពេល​នោះ ជនសង្ស័យ បាន​ដើរមក​សួរ​ជន​រង​គ្រោះថា «​មូលហេតុ​អ្វី​មិន​ចង់​និយាយ​រក​អញ»។

ស្រាប់តែ​ពេល​នោះ ជនសង្ស័យ​បាន​ស្រាតខោ​ចេញ​ទាំង​អាក្រាត​កាយ​ធ្វើ​កាយវិកា​ឌឺដង​ដាក់​ទៅ​លើ​ជន​រង​គ្រោះ នៅ​ពេល​នោះ​ជន​រង​គ្រោះ​កើតការ​ខឹងសម្បារ​ក៏​ទាញ​កាំបិត​ផ្គាក់​ដេញ​គំរាម​កាប់​ទៅ​លើ​ជនសង្ស័យ ស្រប​ពេល​នោះ​ផង​ដែរ​ ជនសង្ស័យ ក៏​ទាញ​ដែក​ជើង​ជ្រូក​គប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​សៀតផ្កា​ខាងស្តាំ​បណ្តាល​ឲ្យ​រង​របួស​និង​ស​ន្លា​ប់​បាត់​មាត់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ទៀត​ថា​៖​ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​ភ្លាម​ៗ​ក៏​បាន​ចាត់​កម្លាំង​នគរបាល​ជំនាញ​ស្រុក និង​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​សំបូរ​រួម​ជាមួយ​កំលាំង​ប្រជា​ការពារ​ភូមិ​កោះ​សំ ធ្វើការ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​ធ្វើការ​សាកសួរ នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​សំបូរ​។

រីឯ​ជន​រង​គ្រោះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​កោះ​សំ​ដឹក​យក​ទៅ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ឯកជន​មួយ​កន្លែង​ក្នុង​មូលដ្ឋាន​នោះ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យ​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​

អត្ថបទសរសេរ ដោយ