ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​កោះអណ្តែត ខេត្តតាកែវ​​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​កំពង់អំពិល​២​នាក់ រួម​នឹង​កម្មករ​គយ​ម្នាក់​ឆ្លង​​កូ​វី​ដ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​កំពង់អំពិល​ចំនួន​២​នាក់ រួម​នឹង​កម្មករ​គយ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋបាល​ស្រុក​កោះអណ្ដែត ផ្ញើ​ជូន​អភិបាល​ខេត្តតាកែវ…

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​កោះអណ្តែត ខេត្តតាកែវ បាន​រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​កំពង់អំពិល​ចំនួន​២​នាក់ រួម​នឹង​កម្មករ​គយ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋបាល​ស្រុក​កោះអណ្ដែត ផ្ញើ​ជូន​អភិបាល​ខេត្តតាកែវ ដែល​សារព័ត៌មាន​កោះសន្តិភាព​យើង​ទទួល​បាន នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

រដ្ឋបាល​ស្រុក​កោះអណ្តែត បាន​បានអោយ​ដឹង​ថា «​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទាំង​៣​នាក់​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ ឡាយ សុគន្ធ ភេទ​ប្រុស ជា​មន្ត្រី​គយ នៅ​ស្នាក់​ការ​កំពង់អំពិល មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ នេះ​មន្ត្រី​គយ និង​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​ខាងលើ បាន​មក​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​កោះអណ្តែត ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖
ទី​១៖ ឈ្មោះ ប្រាក់ ច​ន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​គយ​ស្នាក់​ការ​ក្រសាំង​ឯម ទី​២៖ ឈ្មោះ ឡេ​ង ឡែ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កម្មករ​គយ ស្នាក់​ការ​ក្រសាំង​ឯម និង​ទី​៣ ៖ ឈ្មោះ ស្រេង រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​គយ​ស្នាក់​ការ​កំពង់អំពិល​» ។

ក្នុង​លិខិត​របស់​រដ្ឋបាល​ស្រុក​បាន​ញ្ជា​ក់ថា ឈ្មោះ ប្រាក់ ច​ន្ថា និង ឈ្មោះ ឡេ​ង ឡែ​ន តែងតែ​ចេញចូល​ផឹក​កាហ្វេ​នៅផ្ទះ​ឈ្មោះ លី អឿ​ន ក្បែរ​ស្នាក់​ការ​គយ​ក្រសាំង​ឯម ឃុំ​រមេញ ។

ក្រុមការងារ​ស្រុក ឃុំ បាន​បន្ត​ស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជា​លទ្ធផល ៖ អ្នក​ប៉ះពាល់​ផ្ទាល់​សរុប​ចំនួន ១៦​នាក់ ស្រី​២​នាក់ ។ អ្នក​ប៉ះពាល់​ប្រយោល​សរុប​ចំនួន​០៧​នាក់ ស្រី​១​នាក់ និង​បាន​ហ៊ុម​ព័ទ្ធ​ផ្ទះ​លក់​កាហ្វេ​ចំនួន​១​ខ្នង និង​ស្នាក់​ការ​គយ​ក្រសាំង​ឯម ចំនួន​១​កន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ