ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះករណីឆ្លងថ្មីកូវីដចំនួន ៨៨៦ នាក់ ច្រើនបំផុតសម្រាប់៣ថ្ងៃដំបូងនៃខែមិថុនា ខណៈស្លា.ប់ថ្មី ៦នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ៤ ខែមិថុនា អំពីករណីវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេលពេល ២៤ ម៉ោង គឺមានចំនួន ៨៨៦ នាក់ ជាតួលេខនៃការឆ្លងខ្ពស់បំផុតសម្រាប់រយៈពេល ៣ ថ្ងៃដំបូងនៃ ខែមិថុនា ឆ្នាំ ២០២១ នេះ ។

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ៤ ខែមិថុនា អំពីករណីវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេលពេល ២៤ ម៉ោង គឺមានចំនួន ៨៨៦ នាក់ ជាតួលេខនៃការឆ្លងខ្ពស់បំផុតសម្រាប់រយៈពេល ៣ ថ្ងៃដំបូងនៃ ខែមិថុនា ឆ្នាំ ២០២១ នេះ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នភាពនៃកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី ៣ ខែមិថុនា គឺមានចំនួន ៨៨៦ នាក់  (ក្នុងនោះ ៣០ នាក់ជាករណីនាំចូល) ខណៈការព្យាបាលជាសះស្បើយមានចំនួន ៧៨១ នាក់ និងស្លាប់ថ្មី ចំនួន ៦ នាក់ ។

កាលពីថ្ងៃទី ២ ខែមិថុនា រកឃើញករណីឆ្លងថ្មី ៧២៩នាក់ (នាំ ចូលកម្ពុជា ២៩នាក់) និង ថ្ងៃទី ១ ខែមិថុនា រកឃើញករណីឆ្លងថ្មី ៧៥០នាក់ (នាំចូលកម្ពុជា ៣៤នាក់) ។

ដូច្នេះរយៈពេល ៣ ថ្ងៃ ដើមខែមិថុនា កម្ពុជាកត់ត្រាអ្នកឆ្លងសរុប ២,៣៦៥ នាក់ ស្លា.ប់ ២២ នាក់ និងជាសះស្បើយសរុប ២,១៥៥ នាក់ ។

ការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៨៦ នាក់បន្ថែមនៅថ្ងៃទី ៣ ខែមិថុនា នាំឱ្យកម្ពុជាមានករណីអ្នកឆ្លងកូវីដ-១៩ សរុប ៣៣,០៧៥នាក់, អ្នកជាសះស្បើយសរុប ២៥ ៥៤៤នាក់ និងអ្នកស្លា.ប់សរុប ២៤២នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ