ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ដ​ដីកាឆែកឆេរ​លំនៅ​ឋាន​រក​ឃើញ​ឈើ​គ្រញូង​ខុសច្បាប់​៤០២​កំណាត់

13 ឆ្នាំ មុន

ខេត្ដតាកែវ ៖ អនុវត្ដ​តាម​ដីកា​បង្គាប់ ឱ្យ​ឆែកឆេរ​លំនៅ​ឋាន​រុករក​វត្ថុ​តាង​លេខ២០៧/២០១០ ចុះ​ថ្ងៃ​ទី​៨ កក្កដា ដែល​ចុះ ហត្ថលេខា​ដោយ​លោក​ប្លង់ ឆ្លាម ប្រធាន សាលាដំបូង​ខេត្ដ នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល លោក​មាស សុ​ភ័​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​បាន​ចុះ​អនុវត្ដ​ដីកាឆែកឆេរ​លំនៅ​ឋាន​ របស់​លោក​សាយ លន់ អាយុ​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​គុយ សា មឿ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ប្រទះ​ឃើញ ឈើ​គ្រញូង​ខុសច្បាប់​៤០២​កំណាត់​។

ខេត្ដតាកែវ ៖ អនុវត្ដ​តាម​ដីកា​បង្គាប់ ឱ្យ​ឆែកឆេរ​លំនៅ​ឋាន​រុករក​វត្ថុ​តាង​លេខ២០៧/២០១០ ចុះ​ថ្ងៃ​ទី​៨ កក្កដា ដែល​ចុះ ហត្ថលេខា​ដោយ​លោក​ប្លង់ ឆ្លាម ប្រធាន សាលាដំបូង​ខេត្ដ នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល លោក​មាស សុ​ភ័​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​បាន​ចុះ​អនុវត្ដ​ដីកាឆែកឆេរ​លំនៅ​ឋាន​របស់​លោក​សាយ លន់ អាយុ​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​គុយ សា មឿ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ប្រទះ​ឃើញ ឈើ​គ្រញូង​ខុសច្បាប់​៤០២​កំណាត់​។

សកម្មភាព​ចុះ​ឆែកឆេរ​នេះ​មានការ​ចូល រួម​ពី​លោក​ឧត្ដមសេនីយ៍ត្រី​អ៊ុ​ក សំណាង ស្នងការ​នគរបាល​ខេត្ដ លោក​កង គឹ​ម​លី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ប៉ូលិស​អន្ដរា គម​ន៍​ខេត្ដ និង​ប៉ូលិស​អធិការដ្ឋាន​ស្រុក​ត្រាំ កក់  ។ លោក​មាស សុ​ភ័​ក្រ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ​បានឱ្យ​ដឹ​ថា លំនៅ​ឋាន ដែល​យើង​ចុះ​មក​អនុវត្ដ​ដីកាឆែកឆេរ​រក​បទ ល្មើស​ស្ដុក​ឈើ​គ្រញូង​ខុសច្បាប់​នេះ​ធ្វើ​តាម ពាក្យបណ្ដឹង​ចោទប្រកាន់​របស់​ផ្នែក​រដ្ឋបាល ព្រៃឈើ​ខេត្ដ ។ នៅ​ពេល​សមត្ថកិច្ច​ចុះ​ឆែក ឆេរ​បុរស​ម្នាក់​បាន​គេចខ្លួន​នៅ​សល់​តែ​ប្រពន្ធ ឈ្មោះ​គុយ សា​មឿ​ន អាយុ​៥៦​ឆ្នាំ និង​កូន​ៗ របស់​គាត់​ប៉ុណ្ណោះ ។ ព័ត៌មាន​លំអិត​នឹង ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ កាសែត​កោះសន្ដិភាព  ៕