ជំនួប​រវាង Floyd និង Logan Paul ត្រូវ​បញ្ចប់​ដោយ​​មាន​ម្នាក់​សន្លប់ ដើម្បី​រក​អ្នក​ឈ្នះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​រវាង Floyd និង Logan Paul ត្រូវ​បញ្ចប់​ដោយ​​មាន​ម្នាក់​សន្លប់ ដើម្បី​រក​អ្នក​ឈ្នះ

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ជំនួប​រវាង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ជាមួយ​និង​តារា​យូ​ធូប​អា​មេ​រិ​ក​ដ៏​ល្បី Logan Paul ដែល​

សហរដ្ឋអាមេរិក ៖ ជំនួប​រវាង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ជាមួយ​និង​តារា​យូ​ធូប​អា​មេ​រិ​ក​ដ៏​ល្បី Logan Paul ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​) នៅ​ឯ​ទីក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា នឹង​គ្មាន​វត្តមាន​ចៅក្រម​ដាក់​ពិន្ទុ ហើយ​ក៏​គ្មាន​អ្នក​ឈ្នះ​ជា​ផ្លូវការ​ណា​ម្នាក់​ត្រូវ​បាន​ប្រកាស​នោះ​ទេ​។ ប៉ុន្តែ​ពួក​គេ​អាច​ផ្តួល​គ្នា​ឱ្យ​សន្លប់ ដើម្បី​ដឹង​ថា​នរណា​ជា​អ្នក​ឈ្នះ​។

Floyd Mayweather ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ជាមួយ​កំណត់​ត្រា​ប្រកួត​ឈ្នះ​ទាំងអស់ ៥០-០ នឹង​ត្រូវ​តទល់​លើ​សង្វៀន​ជាមួយ Logan Paul ក្នុង​ការ​ប្រកួត​ក្រៅផ្លូវការ (Exhibition Fight) ដែល​មាន​ចំនួន​៨​ទឹក ហើយ​ក្នុង​មួយ​ទឹក​មាន​ពេល​៣​នាទី​។ អ្នក​ទាំង​ពីរ​អាច​បញ្ចប់​ការ​ប្រកួត​នេះ ក្នុង​នាម​ជា​អ្នក​ឈ្នះ ដោយ​ការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​។

យោង​តាម​ច្បាប់​របស់​គណៈកម្មការ​អត្តពលកម្ម​នៃ​រដ្ឋ​ផ្ល​រី​ដា ក៏​បាន​ចែង​ផង​ដែរ​ថា អ្នក​ប្រយុទ្ធ​ទាំង​ពីរ​នឹង​តម្រូវ​ឱ្យ​ពាក់​ស្រោមដៃ​ប្រភេទ 12oz ដែល​ធំ​ជាង និង​មាន​ប៉ុង​ក្រាស់​ជាង​ស្រោមដៃ​ធម្មតា​ក្នុង​ប្រដាល់សេរី​។

មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បានឱ្យ​ដឹង​ថា Floyd Mayweather នឹង​ទទួល​បាន​១០០​លាន​ដុល្លារ ពី​ការ​ប្រកួត​នេះ​។ ខណៈ​ដែល Logan Paul អាច​ទទួល​បាន​ត្រឹមតែ​២០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី Dailymail)

Picture
Picture
Picture
Picture
Picture
Picture